មិនធម្មតាមែន. ដោះស្រាយគុំនុំចាស់រហូតបានសម្រេច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិនធម្មតាមែន. ដោះស្រាយគុំនុំចាស់រហូតបានសម្រេច

03/10/2019
(ខេត្តបាត់ដំបង)៖ ដោះស្រាយគំនុំចាស់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌធំត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង តាមចាប់រហូតដល់ទឹកដីខេត្តព្រះវិហារ​ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅថ្ងៃ ពុធ ៤កើត ខែ អាស្សុជ ឆ្នាំកុរឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០​១៩​ ។
អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់អ​យ្យកា​រអមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនី​យ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋានបានដឹកនាំកងកម្លាំងនគរបាលក្នុងផែន ដែល​មានលោក វរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់បានសហការណ៍ជាមួយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ធ្វើការឃាត់និងនាំខ្លួនជន​សង័្សយចំនួន ០២ នាក់ភេទប្រុស ដែលទាក់ទង នឹងករណី(បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយការប្រើប្រាស់អាវុធ) កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩ នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ជនសង័្សយទាំងពីរនាក់រួមមាន៖
១-ឈ្មោះ ចក់ ផល្លី ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង
២-ឈ្មោះ ចក់ សានិត ហៅ នុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរ​បាលស្រុកបាណន់បានឲ្យដឹងថា  កាលពីយប់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ២០ និង​១៤នាទី នៅលើដងផ្លូវក្នុងភូមិដូង ឃុំចែងមាន​ជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងមានករ​ណី​(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោ​យប្រើប្រាស់អាវុធ)មួយបានកើតឡើងបង្កដោ​យជនសង័្សយមួយក្រុមមានគ្នាចំនួន ០៤នាក់ បានប្រើប្រាស់កាំបិត ស្ទាក់កាប់ប្រហារទៅលើជនរងគ្រោះចំនួន ០៣នាក់បណ្តាលឲ្យ(ស្លាប់​)​ចំនួន០១នាក់និង០២នាក់ទៀតទទួលរងរបួសត្រូវនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនរងគ្រោះទាំង០៣នាក់រួមមាន៖
១-ឈ្មោះ លន់ ឡា ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង(ស្លាប់)។
២-ឈ្មោះ រ៉ុង ណារ៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបា​ណន់ ខេត្តបាត់ដំបង(រងរបួស)។
៣-ឈ្មោះ កូវ សុជឿត ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបា​ណន់ ខេត្តបាត់ដំបង(រងរបួស)។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌបានបញ្ជាក់ថា  នៅក្រោ​យពេលករណីនេះកើតឡើង និងអនុវត្តនូវបទ​បញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសមត្ថកិច្ចនគរបាលយើងបានធ្វើការស្រាវជ្រាវជាបន្ទាន់រហូតឈានទៅធ្វើការឃាត់ខ្លួនជន​សង័្សយចំនួន ០១ នាក់នៅថ្ងៃទី ០១ ខែ តុលា ឆ្នាំ​២០១៩ គឺឈ្មោះ នី គឹមហេង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិថ្មី ឃុំកន្ទឺ០១ ស្រុកបាណន់ ខេត្តបាត់ដំបងហើយឆ្លងតាមរយៈការស្រាវជ្រាវនិងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំ​បូងខេត្តបាត់ដំបងទើបសមត្ថកិច្ចនគរបាលសហការណ៍ឃាត់និងនាំខ្លួនបក្សពួកជនសង័្សយ​ចំនួន​០២នាក់បន្ថែមទៀត រហូតដល់ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យ​នគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងបានបញ្ជាក់ថា ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលកើតឡើងខាងលើនេះគឺបណ្តាល មកពីរឿងគំនុំ រវាងក្រុមជងសង័្សយ និងក្រុមជងរងគ្រោះ ។
បច្ចុប្បុន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រា​វបន្ថែមនិងរៀបចំបញ្ជូនជនសង័្សយខាងលើ​ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ។

អត្ថបទដោយ៖ លុយ សព្វសិទ្ធិ