គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលអោយស្លាប់១នាក់នឹងរងរបួសធ្ងន់ស្រាល៣នាក់នៅស្រុកសង្កែ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលអោយស្លាប់១នាក់នឹងរងរបួសធ្ងន់ស្រាល៣នាក់នៅស្រុកសង្កែ

29/09/2019

(បាត់ដំបង) ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៥ របួសធ្ងន់ស្រាល៣នាក់ស្លាប់១នាក់ ហេតុការនេះកើតឡើងនៅវេលាម៉ោង០១:៣០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៥,ក្រុម១១,ភូមិក្បាលថ្នល់,ឃំុកំពង់ព្រៀង, ស្រុកសង្កែ, ខេត្តបាត់ដំបង។
រថយន្តបង្ករម៉ាកកាមរីគូថប៉ោងពណ៌ស្លែសេរី៩៥ ពាក់ផ្លាកលេខភ្នំពេញ២k៧១៥៤ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទេ(បន្ទាប់ពីកើតហេតុបើករថយន្តទៅដល់ទីរួមស្រុកមោងឫស្សីទុករថយន្តចោលក៏រត់គេចខ្លួនបាត់ស្រមោល) តាមប្រភពបានអោយដឹងថា រថយន្តបង្ករធ្វើដំណើរទិសដៅពីបាត់ដំបងឆ្ពោះទៅភ្នំពេញ(ទិសដៅស្របគ្នា)លុះមកដល់ចំនុចកើតហេតុខាងលើបានបុកចំពីក្រោយម៉ូតូម៉ាកឃ្លិចពណ៌ប្រផេះសេរី២០១៩ ពាក់ផ្លាកលេខបាត់ដំបង១AF៤៩៤៨បណ្តាលឱ្យស្លាប់០១នាក់របួស០៣នាក់ ។
ជនរងគ្រោះទាំង៤នាក់រួមមាន៖
១.ឈ្មោះឈឹមកុសល ភេទប្រុស អាយុ ៥៩ឆ្នាំមុខរបរធ្វើស្រែ(ជាអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ។
២.ឈ្មោះ ផាន ភឿន ភេទស្រី
អាយុ៥៤ឆ្នាំ មុខរបរមេផ្ទះ (អ្នកជិះ
ខាងក្រោយរបួសធ្ងន់) ។
៣.ឈ្មោះ សល់ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (អ្នកជិះខាងក្រោយរបួសធ្ងន់)។
៤.ឈ្មោះ រ៉ូ ធារិទ្ធ ភេទប្រុស
អាយុ៤ឆ្នាំ (អ្នកជិះខាងក្រោយរបួសធ្ងន់)។ អ្នកទាំង០៤នាក់មានទីលំនៅភូមិអន្លង់វិល ឃំុអន្លង់វិល,ស្រុកសង្កែ,ខេត្តបាត់ដំបង ។
រីឯសាកសពខាងលើប្រគល់ឱ្យក្រុមគ្រួ
សារយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។
រថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាល
ស្រុក ។

អត្ថបទ៖ លុយ សព្វសិទ្ធ