ករណីធ្វើអត្ថឃាតចងករមិនដឹងមូលហេតុនៅស្រុកបាណន់ខេត្តបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណីធ្វើអត្ថឃាតចងករមិនដឹងមូលហេតុនៅស្រុកបាណន់ខេត្តបាត់ដំបង

30/09/2019

(ខេត្តបាត់ដំបង)៖ មានការភ្ញាក់ផ្អើល១ករណីនៅស្រុកបាណន់ដោយប្រទះឃើញខ្មោចចងកនៅឯដីស្រែមួយកន្លែងហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ថ្ងៃច័ន្ទ ២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នៅចំណុចដំណាក់ស្នួលក្នុងដីស្រែរបស់ឈ្មោះហ៊ួន ហ៊ុច ភេទប្រុស រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់។
សពជនរងគ្រោះមានឈ្មោះឈូន តុល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុមទី០៩ ភូមិឃុំកើតហេតុខាងលើមានមុខរបរកម្មករសិប្បកម្មតុទូ។
តាមការផ្តល់ព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាការធ្វើអត្តឃាតនេះនៅមិនទាន់ដឹងមូលហេតុអ្វីនៅឡើយទេ ព្រោះកំពុងស្រាវជ្រាវសាកសួរនឹងពិនិត្យសព។

អត្ថបទ៖ លុយ សព្វសិទ្ធិ