គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ វាយប្រហារភាគលិចប្រទេសតួកគី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ វាយប្រហារភាគលិចប្រទេសតួកគី

26/09/2019

(អង់ការ៉ា)៖ នាថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីមួយមានកម្រិត៥.៨រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសតួកគី។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអឺរ៉ុបប្រចាំតំបន់មេឌីទែរ៉ាណេបានបញ្ជាក់ថា ចំណុចរំញ័រនៃរញ្ជួយដីខាងលើ ស្ថិតនៅចម្ងាយ ៦៤គីឡូម៉ែត្រភាគខាងលិចទីក្រុងអ៊ីស្តង់ប៊ុល ហើយមានជម្រៅ១២គីឡូម៉ែត្រ ខណៈវាបានកើតឡើងចេញពីក្រោមបាតសមុទ្រ ប៉ុន្តែក៏បានជះឥទ្ធិពលញ័ររញ្ជួយខ្លាំងគួរសម សាយភាយទៅកាន់តំបន់ដែលនៅជុំវិញនោះផងដែរ។
គួរបញ្ជាក់ថា៖ ពុំទាន់ឃើញមានសេចក្តីរាយការណ៍ណាមួយ អះអាងថាមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការខូចខាតទ្រព្យសម្បត្តិ នៅ ឡើយទេ នៅក្រោយហេតុការណ៍រញ្ជួយផែនដីកម្រិត៥.៨រ៉ិចទ័រនេះ៕