នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣, ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០០និង២០នាទី ។
ហេតុការនេះគឺបង្ករឡើងដោយរថយន្តមួយគ្រឿងម៉ាកហ្វតត្រេនសុិតធុនដឹកអ្នកដំណើរតូចពាក់ផ្លាកលេខភ្នំពេញ2Q.0065(ក្រុមហ៊ុនភ្នំពេញសូរិយា) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនៅឡើយទេ(បន្ទាប់ពីបុករួចរត់គេចខ្លួនបាត់ស្រមោលតែម្តង) តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តខាងលើបើកបរមកពីទិសខាងភ្នំពេញមុខឆ្ពោះទៅខេត្តបាត់ដំបងដោយល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ រ៉ា ចន្ថន ភេទប្រុស១៩ឆ្នាំ រស់នៅភូមិប្រឡាយ,ឃុំមោង,ស្រុកមោងឫស្សី, ខេត្តបាត់ដំបង ដែលកំពុងដើរច្រាសទិសគ្នាស្រាប់តែរថយន្តបុកប្លោងរមាលបោកទៅនឹងថ្នល់បណ្តាលអោយស្លាប់បាត់បង់ជីវិតតែម្តង។
ភ្លាមនោះសមត្ថកិច្ចជំនាញនៃអធិការដ្ឋានស្រុកមោងចុះវាស់វែងរួចក៏បានបញ្ជូនសពអោយសាច់ញាតិនឹងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯថតយន្តបង្ករហេតុត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បីសំនុំបែបបទរួចបញ្ជូនសំណុំរឿងធ្វើតាមនិតិវិធីច្បាប់។
អត្ថបទ៖ លុយ សព្វសិទ្ធិ