(បាត់ដំបង)៖ គ្រោះថ្នាក់ចរាចរណ៍នៅស្រុកថ្មគោលបណ្តាលអោយមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតគួរអោយសង្វែគណាស់ នៅវេលាម៉ោង៧.៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញឆ្នាំ២០១០ លើផ្លូវជាតិលេខ៥ ត្រង់ក្រុម៥ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត និង ម៉ូតូ។
តាមប្រភពព័ត៌មានបានអោយដឹងថាមានរថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ពណ៍ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំភេញ 2AB-9177 បើកបរក្នុងទិសដៅពីជើងឆ្ពោះទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ (ផ្លូវកំពុងស្ថាបនា) លុះដល់ចំណុចកើតហេតុក៏បានបើករថយន្តឡើងជែងរថយន្តនៅពីមុខមួយទៀតទិសដៅស្របគ្នាបានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅសេរី២០០៥ ពាក់ស្លាកលេខ ប.មានជ័យ1 B-6432 ទិសដៅស្របគ្នាកំពុងបត់ឆ្វេងឆ្លងផ្លូវបណ្តាលឲ្យអ្នកបើកជិះម៉ូតូ២០០៥ របួសធ្ងន់ម្នាក់និងធ្វើអោយអ្នកដែលរួមដំណើរជាមួយម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុចំណែកឯអ្នកបើកបររថយន្តត្រូវបានកំលាំងប៉ុស្តិ៍ឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗផងដែរ ។
១/អ្នកបើកបររថយន្ត ឈ្មោះ ពៅ សារ៉ាត់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិស្រែណូយ សង្កាត់វ៉ារិន ក្រុងសៀមរាប ខេត្តសៀមរាប (ឃាត់ខ្លួនបណ្តោះអាសន្ន)
២/អ្នកបើកម៉ូតូហុងដាឌ្រីម២០០៥ឈ្មោះ ស៊ុន មុំ ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិអូរជួប ឃុំរហាត់ទឹក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់) រីឯអ្នករួមដំណើរឈ្មោះ ហ៊ុន សារិម ភេទ ស្រី ៦០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ )
ករណីនេះខាងជំនាញស្រុកបានធ្វើការវាស់វែងនៅកន្លែងកើតហេតុរួចហើយក៏ប្រគល់អោយខាងជំនាញខេត្តដើម្បីចាត់ការតាមនីតិវិធីបន្តរ ។

អត្ថបទ៖ លុយ សព្វសិទ្អិ