"ខ្មោចវាដាក់អារក្សវាធ្វើ"ធ្វើអោយយុវជនម្នាក់ដេញកាប់ខ្មោចលានអណ្តាតរត់បះសក់ផ្អើលភូមិ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

"ខ្មោចវាដាក់អារក្សវាធ្វើ"ធ្វើអោយយុវជនម្នាក់ដេញកាប់ខ្មោចលានអណ្តាតរត់បះសក់ផ្អើលភូមិ

24/09/2019

(បាត់ដំបង)៖ យុវជនម្នាក់ដេកយល់សុបិន្ដឃើងខ្មោចលានអណ្ដាតក្រោកឡើងទាញកាំបិតកាប់ខ្មោចលុះចុងក្រោយឪពុកម្ដាយខ្លួនឯងសោះ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង០៤.៣០នាទីយប់ ស្ថិតនៅចំណុចត្រាំសសរ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ 
ជនល្មើសឈ្មោះ លុយ សុធី (ហៅជយ) ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះ២នាក់ត្រូវជាឳពុកម្តាយបង្កើត៖
   ទី១ឈ្មោះ លុយ វ័រ ភេទប្រុស អាយុ ៦៧ឆ្នាំ (ជាឪពុកបង្កើត) រងរបួសធ្ងន់ត្រង់ក្បាល ។
   ទី២ឈ្មោះ ស៊ុន ភាន ភេទស្រី អាយុ ៦២ឆ្នាំ (ជាម្ដាយបង្កើត) រងរបួសស្រាល ។ 
មូលហេតុដែលធ្វើអោយជនល្មើសហ៊ានកាប់ទៅលើឳពុកម្តាយបែបនេះគឺជនបង្ករដែលជាកូនប្រាប់ថាដេកឃើញខ្មោចមកលងខ្លួនគេដោយលានអណ្តាតដាក់រួចក៏ងើបទាញកាំបិតដេញកាប់ខ្មោចដែលលៀនអណ្ដាតរកខ្លួនតែម្តងទៅដោយប្រាប់ថាមិនបានឃើញឪពុកម្ដាយខ្លួនទេ ។
បន្ទាប់កើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពហុព្យាល យី គក់ ។
  ពេលទទួលដំណឹងភ្លាមសមត្ថកិច្ចនគរបាលបានចុះទៅដល់មូលដ្ឋានជនល្មើសភ្លាមនៅវេលាម៉ោង០៨.៤០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៩ក្រោយពេលជនល្មើសគេចខ្លួនបានរយ:ពេលមួយយប់ ។
តាមការស្រាវជ្រាវនឹងពិនិត្យព្រមទាំងសាក្សីសាច់ញាតិផងបានបញ្ជាក់ថាជនល្មើសមានជំងឺសសៃប្រាសាទនិងធ្លាប់រករឿងដេញកាប់ឪពុកម្ដាយបងប្អូនជាច្រើនលើកច្រើនសាររួចមកហើយ ។ ករណីនេះសមត្ថកិច្ចកន្ទឺ២កំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ករិយាល័យជំនាញដើម្បីរៀបចំតានិតិវិធី។

អត្ថបទ៖ លុយ សព្វសិទ្ធិ