ឧត្តមសេនីយត្រីមាសសុវណ្ណនឹងលោកជំទាវដឹងនាំអង្គភាពកងរាជអាវុធហត្ថខេត្តកាន់បិណ្ឌវេណទី១០ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧត្តមសេនីយត្រីមាសសុវណ្ណនឹងលោកជំទាវដឹងនាំអង្គភាពកងរាជអាវុធហត្ថខេត្តកាន់បិណ្ឌវេណទី១០

23/09/2019

(បាត់ដំបង)៖ ពិធីកាន់បិណ្ឌនឹងភ្ជុំបិណ្ឌដែលប្រជាពលរដ្ឋខ្មែរតែងតែធ្វើជារៀងរាល់ឆ្នាំដែលកូនចៅធ្វើឡើងដើម្បីឧទ្ទិសកុសលជនដល់អ្នកមានគុណមានមាតាបិតាជាដើមដែលលោកនៅរស់ក្តីធ្វើមរណះកាលជាយូរយាហើយក្តីដើម្បីអោយអ្នកទាំងនោះទទួលនូវអត្តមនុញ្ញផលដែលកូនចៅបានថ្វាយទានដល់ព្រះសង្ឃឬអ្នកមានសីលជាដើម ដើម្បីអ្នកទាំងអស់នោះបានទទួលហើយងាកក្រោយអោយពរជ័យសិរីសួស្តីដល់កូនចៅវិញនឹងរកស៊ីមានបានចំរុងចំរើន។
នៅថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ត្រីមាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នឹងលោកជំទាវ,បានមូលមតិគ្នាជាឯកឆ័ន្ទដឹងនាំអង្គភាពកងរាជអាវុធហត្ថចូលរួមកាន់បិណ្ឌវេណទី១០នៅវត្តទួលដូនប៉ុក ស្ថិតនៅភូមិបួនបាវ,សង្កាត់ទួលតាឯក,ក្រុង/ខេត្តបាត់ដំបង។
ដោយមានការចូលរួមពីលោកជំទាវញឹកសាគន្ធ នឹងមន្រ្តីថ្នាក់ខេត្ត,វិរ:សេនីយ៍ទោ.រ៉ុង ប៉ុក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង នឹកកងអង្គភាពរាជអាវុធហត្ថ, មេបញ្ជាការ មេបញ្ជាការងគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការជុំវិញខេត្ត ឯកឧត្តម.លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស  តាជីដូនជី នឹងពុទ្ធបរិស័ទចំណុះជើងវត្តទួលដូនប៉ុកមកចូលរួមយ៉ាងច្រើនកុះករផងដែរ។

កម្មវិធីកាន់វេណទី១០នេះគឺមានការរៀបចំពិធីទៅតាមទំនៀមទំលាប់ប្រពៃដូនតាមាន÷ ពិធីនិមន្តព្រះសង្ឃសូត្រមន្ត សុំសិរីសួស្តីជ័យមង្គលវិបុលសុខ, សម្តែងនៅព្រះធម្មទេសនា រាប់បាត្រព្រះសង្ឃ វេរភត្តាហារនឹងបង្សុកូល ព្រមទាំងប្រគេននូវបច្ច័យ៤ដល់ព្រះសង្ឃផងដែរ។
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថបានថ្លែងក្នុងកម្មវិធីវេណទី១០ថាថវិការដែលទទួលបានពីសប្បុរសជននឹងថវិការផ្ទាល់ខ្លួនព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយនៅវេណទី១០នេះសរុបថវិការបានចំនួនរួម៩,៧៨៤,០០០រៀល+២០០ដុល្លារ,រួចបានចំណាយទៅវិញអស់ថវិការចំនួន៣៩០០០០០រៀល,ថវិការដែលនៅសេសសល់មាន ៥៨៨៤០០៩+២០០ដុល្លារសម្រាប់វេរប្រគេនដល់ព្រះសង្ឃក្នុងការកសាងនូវសមិតិផលនានានៅក្នុងបរិវេណវត្តទួលដូនប៉ុកដើម្បីជាកំណប់គប់ទុកក្នុងព្រះពុទ្ធសាសនាអោយបានយូរអង្វែងគ្រប់៥ពាន់ព្រះវស្សារ។
ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ លោកបានបន្តរទៀតថា លោកមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានបំពេញនូវកុសលផលបុណ្យក្នុងវេណទី១០នេះហើយក៏បានថ្លែងនូវអំណរអរគុណដល់ទ្រង់,ឯកឧត្តម លោកជំទាវ,អ្នកឧកញ៉ា,មន្រ្តីរាជការ,មេបញ្ជាការ មេបញ្ជាការរង នឹងកងរាជអាវុធហត្ថក្រោមឱវាទទាំងអស់,លោកជំទាវ,លោក.លោកស្រី អ្នកនាងកញ្ញា ,តាជីដូនជី ព្រមទាំងពុទ្ធបរិស័ទ្ធ នឹងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមវេណបិណ្ឌទី១០នេះសូមប្រកបដោយពុទ្ធពរទាំងឡាយ៤ប្រការគឺ÷ អាយុ វណ្ណ: សុខ: ពល: គម្បីឃ្លាងឃ្លាតឡើយ។ 

អត្ថបទ៖ លុយ សព្វសិទ្ធិ