លោក សែម សំណាង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវត្តឆពណ្ណរង្សីសិរីបួខ្នា!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក សែម សំណាង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវត្តឆពណ្ណរង្សីសិរីបួខ្នា!!

21/09/2019
បាត់ដំបង នៅព្រឹកថ្ងៃ ៨រោច ខែ ភទ្របទ ឆ្នាំកុរ.ឯកស័ក.ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩។ លោកអគ្គនាយកសមាគម និងវិទ្យុសំលេងជនពិការភ្នែក និងជាក្រុមលេខា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។


ហើយនិងលោក អគ្គនាយករង ហឿន ស៊ីណា រួមនិងប្រធានផ្នែកជំនួយការនាយកសាខានិងបុគ្គលិកទាំងអស់ បានចូលរួមផ្ដួចផ្ដើមមូលមតិគ្នាជាឯកឆាន់ធ្វើកម្មវិធីកាន់បិណ្ឌប្រាំបីនៅវត្តឆពណ្ណរង្សី សិរីបួខ្នាដែលមានទីតាំងនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។


នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះបងប្អូនប្រជាពលរដ្ឋទូរទាំងប្រទេសជាពិសេស លោក សែម សំណាង អគ្គនាយកសមាគមន និងវិទ្យុសំលេងជនពិការភ្នែក និងបុគ្គលិកទាំងអស់បានធ្វើបុណ្យដើម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់ញាត្តិកាលទាំងប្រាំពីរសណ្ដានដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះបើបានទទួលផលបុណ្យដែលកូនចៅបានឧទ្ទិសហើយក៏បែខ្នងឲ្យពរដល់កូនចៅទាំងអស់អោយទទួលបានជោគជ័យគ្រប់ភារៈកិច្ច។





សូមជម្រាប់ដល់ឯកឧត្តមលោកជំទាវអស់លោក លោកស្រីទាំងអស់ឲ្យបានជ្រាបថា វត្តឆពណ្ណរង្សី សិរីបួខ្នា ដែមានទីតាំងនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងតែត្រូវការជំនួយជាខ្លាំងដើម្បីកសាងព្រះវិហារ៕(រៀបចំអត្ថបទដោយ ឡុង លាស់)