កិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលការងារ ទេសសន្តរប្រវេសន៍ ក្នុងរយះពេល២ឆ្នាំ (២០១៧.២០១៩) និងផែនការអនុវត្តបន្ត...!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលការងារ ទេសសន្តរប្រវេសន៍ ក្នុងរយះពេល២ឆ្នាំ (២០១៧.២០១៩) និងផែនការអនុវត្តបន្ត...!!!

20/09/2019
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរការងារ និងបណ្តោះបណ្តាលវិជ្ជាជីវះខេត្តបាត់ដំបងនិងខាងការងារអង្គការអន្តរជាតិ(ILO) បានរៀបចំធ្វើកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលការងារ ទេសសន្តរប្រវេសន៍ ក្នុងរយះពេល២ឆ្នាំ (២០១៧.២០១៩) និងផែនការអនុវត្តបន្ត ។
ក្នុងកិច្ចប្រជុំនេះ មានគោលបំណងឲ្យសមាជិកសមាជិការ អញ្ជើញចូលរួមថ្ងៃនេះ បានជ្រូតជ្រាប អំពីការអនុវត្តន៍គំរោង ត្រីកោណដែលគាំទ្រដោយអង្គការ (ILO) សម្រាប់គាំពារ ពលករ ទេសសន្តរប្រវេសន៍ ដែលមន្ទីរការងារ បានអនុវត្តកន្លងមក ។ដោយមានការចូលរួមពី មន្ត្រីមន្ទីរការងារខេត្ត លោកជំទាវ ស៊ុំ ចិន្តា អភិបាលរងនៃគណះអភិបាលខេត្ត និងអនុប្រធានអចិន្ត្រៃយ៍ (គ.ខ.ប.ជ) លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តោះបណ្តាល វីជ្ជាជីវះ លោកស្រី លី គឹមជូ អនុប្រធាន មន្ទីរការងារ និងបណ្តោះបណ្តាលវិជ្ជាជីវះ (តំណាងអង្គការ )លោក ស្នងការនគរបាលខេត្ត បាត់ដំបង លោក ហឿន សុីណា អគ្គនាយករង  សមាគម និងវិទ្យុសំលេងជនពិការភ្នែក  និងមន្ត្រីផ្សព្វផ្សាយមន្ត្រីពាក់ពន្ធ័ក៏ដូចជាបុគ្គលិកក្រុមហ៊ុនដែលបញ្ជូនពលករទៅធ្វើការក្រៅប្រទេស មកពីឃុំស្រុកខេត្តបាត់ដំបងទាំងមូល។ 
ផែនការដែលត្រូវលើកឡើងមានដូចតទៅ ៖  
១-របាយការស្តីពីលទ្ធផលការងារទេសន្តរប្រវេស រយះពេល២ឆ្នាំ របស់គំរោងត្រីកោណ ដែលឧបត្ថម្ភដោយ អគ្គការ (ILO) (០១. ០៧. ២០១៧- ៣០ ០៦ ២០១៩)ដែលមាន៤ចំណុចដែលត្រូវលើកឡើង។
២-ផែនការណ៍សកម្មភាព លើការងារទេសន្តរប្រវេស របស់មន្ទីរការងារ និងបណ្តោះបណ្តាលវិជ្ជាជីវះ ខេត្តបាត់ដំបង ឆ្នាំ២០២០ ដែលមាន៦ចំណុចដែលត្រូវលើកឡើង ។
៣-បញ្ជីឈ្មោះ ក្រុមហ៊ុនស្របច្បាប់ បញ្ជូនពលករទៅធ្វើការនៅបរទេសដែលមានទីស្នាក់ការនៅក្នុងខេត្តបាត់ដំបង មាន៤ ក្រុមហ៊ុន ។
៤-ទីភ្នាក់ងារជ្រើសរើសឯកជនដែលមានទទួលការអនុញាត្តឲ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការីខ្មែរទៅធ្វើ កម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ។
សូមបងប្អូនចូលអានផែនការនីមួយៗនៅក្នុងរូបភាពអត្ថបទដែលបានថតបង្ហោះនេះស្រាប់ សូមអរគុណ។ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលការងារ ទេសសន្តរប្រវេសន៍ ក្នុងរយះពេល២ឆ្នាំ (២០១៧.២០១៩) និងផែនការអនុវត្តបន្តបានបញ្ចប់នៅវេលាម៉ោង ១២.០០ ក្រោមបរិយាកាសទទួលបានផលវិជ្ជាមានជាច្រើនលើសពីការរំពឹងទុករបស់លោកជំទាវ ស៊ុំ ចិន្តា អភិបាលរងនៃគណះអភិបាលរងខេត្ត និងអនុប្រធានអចិន្ត្រៃយ៍ (គ.ខ.ប.ជ ) ទៅទៀត ៕

(អត្ថបទដោយ ទេព វណ្ណះ)