ល្បិច​ម្ល៉េះ​! យក​ម៉ូតូ​ទៅ​លាង បែរជា​ឆ្លៀតឱកាស​យក​បាន​ហើយ លក់​បាន​សម្រេច​ទៀត!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ល្បិច​ម្ល៉េះ​! យក​ម៉ូតូ​ទៅ​លាង បែរជា​ឆ្លៀតឱកាស​យក​បាន​ហើយ លក់​បាន​សម្រេច​ទៀត!!

13/09/2019
ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចូល​មក​កន្លែង​លាង​ម៉ូតូ បន្ទាប់​ពី​លាង​ម៉ូតូ​រួច​ក៏​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​មួយ​គ្រឿង​យក​ទៅ​លក់ ក្រោយមក​ត្រូវ​បាន​ជន​រង​គ្រោះជា​ម្ចាស់​ទូរស័ព្ទ​ប្រទះ​ឃើញ​ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១១ កញ្ញា ២០១៩ នៅ​ចំណុច​កន្លែង​លាង​ម៉ូតូ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ចំរើន តុលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​កែវ ស្រី​ណែ​ត អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ។ រីឯ​សំភារៈ​ដែល​បាត់បង់​រួម​មាន​ទូរស័ព្ទ​១​គ្រឿង​ម៉ាក iphone 7 plus ពណ៌​ខ្មៅ ជា​របស់​ជន​រង​គ្រោះ និង​វត្ថុ​តាង​ចាប់​យក​រួម​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ស៊េរី​២០១៥ ស្លាក​លេខ ភ្នំពេញ ១FW៩-០៨៤ ជា​របស់​ជនសង្ស័យ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​ទទួល​លាង​ម៉ូតូ​ឲ្យ​ភ្ញៀវ​ដូច​សព្វដង​នៅ​ក្បែរ​បង​វត្ត​តា​ខ្មៅ ពេល​នោះ​មាន​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី មក​ឲ្យ​ជន​រង​គ្រោះ​លាង​ផង​ដែរ​។ បន្ទាប់​ពី​លាង​រួច ជនសង្ស័យ​ក៏​បាន​លួច​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ដែល​ទុក​នៅ​លើ​តុ ហើយ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១៩ ទើប​ជន​រង​គ្រោះ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ ហើយ​ក៏​ឃាត់ខ្លួន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង​។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​បានឱ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទូ​រស​ព្ឌ័​របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន តែ​ទូរស័ព្ទ​នោះ​ខ្លួន​បាន​លក់​បន្ត​ឲ្យ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ​នៅ​ម្តុំ​ខាងក្រោម​រង្វង់​មូល​តា​ខ្មៅ​បាន​លុយ​ចំនួន​៧០​ដុល្លារ ហើយ​ចាយ​អស់​ទៅ​។

បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់​ខាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​នីតិវិធី​ហើយ ៕