ត្រូវឪចុង​បំផ្លាញ​​ព្រហ្មចារីយ៍ហើយ​គំរាម​យក​ជីវិតនាង​ទៀត​!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ត្រូវឪចុង​បំផ្លាញ​​ព្រហ្មចារីយ៍ហើយ​គំរាម​យក​ជីវិតនាង​ទៀត​!!!

13/09/2019
ខេត្ត​ព្រៃវែង៖ កុមារី​​​ម្នាក់ត្រូវ​​​ឪពុកចុង​​ចាប់នាង​រំលោភ​រហូត​បាន​សម្រេច ហើយ​ធ្វើការ​គំរាម​​មិន​ឱ្យ​​នាង​យករឿងនេះទៅប្រាប់​ម្តាយ ឬ​សាច់ញាតិ​ណា​ម្នាក់​ទាំងអស់ បើ​មិន​ដូច្នេះ​ទេ ​គេនឹង​​សម្លាប់​ចោល ។ ​ប៉ុន្តែ ទង្វើដ៏គម្រក់របស់​ឪពុកចុង​​​ មិន​អាច​លាក់បាំង​​បាន ​ដោយ​ម្តាយ​មានការ​សង្ស័យ​ ក៏បាន​​​សួរ​ដេញ​ដោល​រហូត​ទាល់តែបែក​រឿងរ៉ាវ ​ឈានដល់ឃាត់ខ្លួន​ជន​សង្ស័យ ។

ប្រភព​​ពី​សមត្ថកិច្ច​ឱ្យដឹង​ថា កុមារី​រង​គ្រោះ​មាន​អាយុ​១៣​ឆ្នាំ មាន​ម្តាយ​ឈ្មោះផ​ន សា​រឹម អាយុ​៣៣​ឆ្នាំ ចំណែក​ឪ​ចុង​ចិត្ត​អប្រិយ​ឈ្មោះអឹម សុ​ផា​ន់​ណា​រិ​ទ្ធ អាយុ​៤៩​ឆ្នាំ អ្នក​ទាំង​៣ ​មាន​ទីលំនៅ​ក្នុង ភូមិ​អន្លង់​រាជ្យ ឃុំ​និង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

សមត្ថកិច្ច​ដដែល​នេះ​​​បញ្ជាក់​​ថា ​កាលពី​​វេលា​ម៉ោង​៦​និង​៥៥​នាទី​យប់​​ថ្ងៃ​ទី​១២​កញ្ញា ស្ត្រី​ឈ្មោះផ​ន សា​រឹម បាន​ទូរ​សព្ទ័ប្តឹង​មក​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ត្របែកថា​ ប្តី​ចុង​​​ឈ្មោះ អឺ​ម សុ​ផា​ន់​ណា​រិ​ទ្ធ បាន​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​ ​ខណៈ​ពេល​ដែល​​ទៅ​ដើរ​ឆ្លុះត្រី​ពេល​យប់​ នៅ​តាម​វាលស្រែ​ខាងក្រោយ​ផ្ទះ តែ​២​នាក់​ជាមួយ​ជនសង្ស័យ​ដែល​ជា​ឪពុកចុងនេះ ​។

ក្រោយ​ពី​ទទួលបានព័ត៌មាន​នេះ​ភ្លាម កំលាំង​សមត្ថកិច្ច​​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យនាំ​យក​មក​សាក​សួរ​នៅ​ប៉ូ​ស្ត​ិ៍រដ្ឋបាល ហើយ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា «រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដូច​ការ​ចោទ​ពិតមែន» ទើប​កំលាំង​នគរបាលប៉ុស្តិ៍​រដ្ឋបាល ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ៕