ឯកឧត្តម.ងួន រតនះ អភិបាលខេត្តបាត់ ដំបងអញ្ជើញចូលរួមពិធីចែកអង្ករសប្បុរធម៌ដល់ប្រជាពលរដ្ឋទីទាល់របស់ព្រះវិហារ ប៊ុនដាំងជុងអាំង សាធារណរដ្ឋកូរ៉េ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឯកឧត្តម.ងួន រតនះ អភិបាលខេត្តបាត់ ដំបងអញ្ជើញចូលរួមពិធីចែកអង្ករសប្បុរធម៌ដល់ប្រជាពលរដ្ឋទីទាល់របស់ព្រះវិហារ ប៊ុនដាំងជុងអាំង សាធារណរដ្ឋកូរ៉េ

11/07/2019
(ខេត្តបាត់ដំបង)៖ ឯកឧត្តម.ងួន រតនះ អភិបាលនៃគណះអភិបាលខេត្តបាត់ដំបងបានអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរពិធីចែកអង្ករសប្បុរសធម៌ដល់ប្រជាពលរដ្ឋក្រីក្រជុំវិញខេត្តបាត់ដំបង របស់ព្រះវិហារ ប៊ុនដាំងជុងអាំង សាធារណរដ្ឋកូរ៉េ នៅវេលាម៉ោង៣.០០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣, ត្រូវនឹង ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៩​ នៅបរិវេណសួននាគសន្តិភាព ក្រុង/ខេត្តបាត់ដំបង លោក.ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង, ប្រធានរដ្ឋបាលខេត្ត,លោក.ចុង ក្វាងស៊ូ ប្រធានព្រះវិហារ ប៊ុនដាងជុងអាំង, មន្ត្រីរាជការជុំវិញខេត្ត, ភ្ញៀវកិត្តិយស ប៉ូលិស ប៉េអឹម, ក្រុមយុវជនស្មគ្រ័ចិត្ត សាធារណះរដ្ឋកូរ៉េចំនួន៦០នាក់,ប្រជាពលរដ្ឋចូលរួមចំនួន១១១០នាក់ដែលមកពីព្រះវិហារប៊ុនដាំងជុងអាំងជុំវិញក្រុង/ខេត្តបាត់ដំបងមកចូលរួមជាច្រើន កុះករផងដែរ។ កិច្ចនៃកម្មវិធី លោកស្រី.ជ័យ សុធារ៉ា បានឡើងអាននូវសេចក្តីរាយការណ៍អំពីសកម្មភាពរបស់អង្គការគាំពារសកលនៃកម្ពុជា។
កិច្ចស្វាគមន៍របស់លោក ចុង ក្វាងស៊ូ  ជាប្រធានតំបន់អង្គការដោយថ្លែងនូវសន្ទរកថាទៅកាន់ប្រជាបរិស័ទក្នុងអង្គពិធីទាំងមូលដោយសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានឃើញបងប្អូនប្រជាពលរដ្ឋមកចូលរួមដើម្បីផ្តល់នូវឱកាសក្នុងការចែករំលែកក្តីស្រឡាញ់ដល់ពួកគាត់ដែលជាអ្នកទីទាល់ក្រលំបាកលំបិនក្នុងជីវភាពរស់នៅទោះជាយ៉ាងណាទឹកចិត្តបន្តិចបន្តួចរបស់ក្រុមការងាររបស់ព្រះវិហារ ប៊ុនដាំងជុងអាំង បាននាំនូវ អង្ករជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៦៥គ្រួសារដែលអញ្ជើញមកពីជុំវិញក្រុង/ខេត្តបាត់ដំបង ដោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបាននូវអង្ករ២០គីឡូត៌ក្រាម។
ក្នុងកម្មវិធីនេះក៏មានការសម្តែងនូវរបាំថ្វាយព្រះពរនឹងការសម្តែងសិល្បះវប្បធម៌រវាងកម្ពុជានឹងកូរ៉េដើម្បីបង្ហាញនូវចំណងសាមគ្គីភាពរវាងគ្នានឹងគ្នាផងដែរ។
ឯកឧត្តម.ងួន រតនះ អភិបាលនៃគណះ អភិបាលខេត្តបាត់ដំបងបានឡើងថ្លែងនឹងសំណេះសំណាលទៅកាន់អង្គនៃពិធីទាំងមូលដោយមានសេចក្តីត្រេកអរនឹងថ្លែងអំណរអរគុណដល់អំណោយព្រះវិហារ ប៊ុនដាំងជុងអាំងដែលតែងតែផ្តល់ អំណោយជាអង្ករនឹងការចែករំលែកនូវទឹកចិត្តដ៏បរិសុទ្ធដល់ប្រជាពលរដ្ឋខ្មែរជាពិសេសប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងដែលតែងតែបានទទួលនូវអំណោយជារៀងរាល់ឆ្នាំពីព្រះវិហារ ប៊ុនដាំងជុងអាំង ដោយមានលោក.ចុង ក្វាងស៊ូ ជាប្រធាន តំបន់អង្គការនឹងក្រុមយុវជនស្ម័គ្រសាធារណះរដ្ឋកូរ៉េដែលខិតខំទាំងកម្លាំងនឹងកម្លាំងចិត្ត។
ក្នុងឯកឧត្តមបានសំណេះណាលទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងមូលអោយខិតខំយកចិត្តទុក្ខដាក់ចំពោះសុខភាពជាពិសេសខែនេះជារដូវភ្លៀងធ្លាក់ដោយបង្ករអោយមានមូសខ្លាខាំរាតត្បាតសម្លាប់ក្មេងៗជាច្រើនដោយសារមូសខ្លាខាំ នឹងសូមអំពាវនាវអោយចូលរួមទប់ស្កាត់ជម្រកមូសដែលនូវជុំវិញផ្ទះ។ ចុងក្រោយឯកឧត្តមបានជូនពរក្នុងអង្គពិធីទាំងមូលប្រកបដោយពុទ្ធពរ៤ប្រការ ÷ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លាង ឃ្លាតឡើយ។


 អត្ថបទ៖ លុយ សព្វសិទ្ធិ