ពិធីសម្ពោធកាត់ខ្សែបូរតាំងពិពរណ៍ផលិតផលខ្មែរភូមិ១ផលិតផល១នៅសួននាគបាញ់ទឹកក្រុងបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិធីសម្ពោធកាត់ខ្សែបូរតាំងពិពរណ៍ផលិតផលខ្មែរភូមិ១ផលិតផល១នៅសួននាគបាញ់ទឹកក្រុងបាត់ដំបង

05/07/2019
(ខេត្តបាត់ដំបង)៖ ភូមិមួយផលិតផល មួយក្នុងពិធីសម្ពោធការដាក់តាំងពិពរណ៍នូវផលិតខ្មែរ ដែលជាស្នាដៃខ្មែរ សុទ្ធសាធកម្មវិធីនេះរៀបចំឡើងនៅបរិវេណសួនច្បារផ្លូវភ្លោះដើមពោធិ៍នាគបាញ់ទឹក ក្រុង/ខេត្តបាត់ដំបង។
ការដាក់តាំងពិពរណ៍នេះគឺចាប់ផ្តើមពីថ្ងៃទី០៤ ដល់ ថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១៩, ក្រោមអធិបតីភាពដ៏ខ្ពស់ ឯកឧត្តម.ផល សុជាតិ អគ្គលេខាធិការរង នៃគណ:កម្មាការធិការជាតិជំរុញចលនាភូមិ១ផលិតផល១, ឯកឧត្តម.អ៊ុច សុជាតិ,ឯកឧត្តម.អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត,ដោយមានការចូលរួមពីមន្ត្រីរាជការ អាជីវករ សិស្សនិស្សិត ប្រជាពលរដ្ឋ ចូលរួមជាង២០០នាក់។
ការអាននូវរបាយការណ៍សង្ខេបដោយ លោក កាំង វ៉ាន់ថា ប្រធាននាយកដ្ឋាន ទីផ្សារ នឹងស្តង់ដារ នៃអគ្គលេខាធិការដ្ឋាន ភូមិ១ផលិតផល១ការរៀបចង់ស្តង់ គឺមាន ចំនួន១៥០ស្តង់ រីឯចំនួន៥០ស្តង់ជាផលិត ផលរបស់ខ្មែរដែលជាស្នាដៃរបស់ប្រជាកសិករ នឹងស្នាដៃរបស់ខ្មែរកូនខ្មែរសុទ្ធសាធ ដែលមកអំពីស្រុកផ្សេងគ្នាក្នុងទឹកដីខេត្តបាត់ដំបងក្នុងស្តង់និមួយមានការដាក់តាំងបន្លែ, ផ្លែឈើធម្មជាតិជាច្រើនមុខមិនប្រើ សារធាតុគីមី នឹងមានដាក់តាំងនូវសិប្បកម្ម កែរឆ្នៃសម្ភារះផ្ទះបាយដែលកែឆ្នៃចេញពីដើមត្នោតមាននូវអាហារបំប៉ននឹងឱសថបុរាណសម្រាប់សុខភាពព្រមទាំងចំណីអាហារផ្សេងៗ ក្នុងនោះក៏មានដាក់តាំងនូវក្រម៉ា កន្សែងសូត្រខ្មែរ នឹងស្នាដៃជាច្រើនទៀត ដើម្បីដាក់បង្ហាញអោយភ្ញៀវជាតិ ព្រមទាំង ភ្ញៀវអន្តរជាតិដែលបានអញ្ជើញមកទស្សនាកំសាន្តការដាក់តាំងបង្ហាញអោយបានឃើញនឹងបានជាវ ព្រមទាំងទទួលស្គាល់ថា ផលិតផលខ្មែរពិតជាតិល្អ នឹងបន្លែផ្លែឈើ របស់ប្រជាកសិករខ្មែរពិតជាល្អមិន ប្រើប្រាស់នូវសារធាតុគីមីឡើយ។
ជាចុងក្រោយឯកឧត្តម.ឯកឧត្តម. ផល សុជាតិ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ នៅក្នុងអង្គពិធីនឹងបានអញ្ចើញប្រជាពលរដ្ឋអញ្ចើញចូលរួមទស្សនានឹងទិញផលិតផល ខ្មែរដែលមានរយះពេល៥ថ្ងៃ រួមគ្នាផលិត និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីភាពថ្កុំថ្កើងរុងរឿងនៃជាតិខ្មែរ នឹងជាការជំរុញលើកទឹកចិត្តដល់ការផលិត និងប្រើប្រាស់ផលិតផលខ្មែរស្ថិតនៅជានិច្ចក្នុងបេះដូងខ្មែរគ្រប់រូប។
ចុងបញ្ចប់ឯកឧត្តមបានជូនពរដល់ភ្ញៀវកិត្តិយសក្នុងអង្គពិធី ព្រមទាំងបើកកម្មពិធីកាត់ខ្សែបូរ និងការអញ្ចើញទស្សនាស្តង់ពិពរណ៍។


អត្ថបទ៖ លុយ សព្វសិទ្ធិ