ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តបាត់ដំបងថ្មីចំនួន២រូបនៅព្រឹកនេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តបាត់ដំបងថ្មីចំនួន២រូបនៅព្រឹកនេះ

03/07/2019
(ខេត្តបាត់ដំបង)៖ ពិធីប្រកាសចូលកាន់មុខ តំណែងអភិបាលរងនៃគណះអភិបាលខេត្តបាត់ដំបងថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣,ត្រូវនឹង ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩, នៅវេលាម៉ោង ០៨. ០០ នាទីព្រឹក នៅសាលប្រជុំសាលាខេត្ត បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេងនាយករដ្ឋមន្រ្តីស្តីទីនៃរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុលេខាធិការ អគ្គនាយក នាយករង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត, ឯកឧត្តមឧត្តម សេនីយ៍, មេបញ្ជាការយោធភូមិភាគ៥ កងកម្លាំងប្រដាប់អាវុធ , ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, មន្រ្តីរាជការចូលរួម ជាច្រើនកុះករ។
ការប្រកាសតែតាំងអភិបាលរង នៃគណៈ អភិបាលខេត្តក្នុងពិធីនេះគឺចំនួន០២រូប ៖ ដែលត្រូវបានត្រូវបានតែងតាំង លោក យឹម សៀប ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរង នៃគណៈអភិបាលខេត្ត បាត់ដំបង ជំនួស លោក ប៊ុត គឹមស៊ាន ដែលបានចូលនិវត្តន៍ និងត្រូវបានប្រកាសតែងតាំង លោកស្រី សុំ ចិន្តា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសលោកស្រី ញុឹក សាគន្ធ ដែលបានចូលនិវត្តន៍ ។
បន្ទាប់ពីមតិស្វាគមន៍របស់លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តរួចមក លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្តដែលទើបបានតែងតាំងថ្មីបានឡើងប្តេជ្ញាចិត្តក្នុងអង្គពិធីទាំងមូលកបន្ទាប់ពីបានការតែងតាំងថា លោកនឹងខិតខំធ្វើការនិងបំរើការងារទាំងក្នុងរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀតផងដែរ។
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងហាផ្ទៃ បានមានប្រសាសន៍នៅក្នុងពិធីថា ដើម្បីបំពេញជួរថ្នាក់ដឹកនាំរដ្ឋបាលខេត្តដែលបានចូលនិវត្តន៍ចំនួន២រូបហើយនិងយោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃបានផ្តល់សេចក្តីទុកចិត្តតែងតាំងអភិបាលរងចំនួន២រូបក្នុងនោះមានលោក យឹម សៀប ទីប្រឹក្សាសម្តេចក្រឡា ហោម ស ខេង ជាអភិបាលរងខេត្តថ្មី និងលោកស្រី សុំ ចិន្តា ពីអភិបាលរងក្រុង បាត់ដំបងមកជាអភិបាលរងខេត្តថ្មី។
ជាចុងក្រោយឯកឧត្តម បានធ្វើការផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ត្រូវចេះសាមគ្គីគ្នាពង្រឹងការងារឲ្យមានប្រសិទ្ធភាពនិងដើម្បីបំរើប្រជាពលរដ្ឋឲ្យបានល្អគឺត្រូវពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើឲ្យពួកគាត់រស់នៅបានសុខសុវត្តិភាពនៅតាមមូលដ្ឋាន។
ឯកឧត្តមបានប្រសិទ្ធពរជ័យដល់អង្គភាពទាំងមូលប្រកបដោយពុទ្ធទាំង៤ប្រការ. អាយុ វណ្ណះ សុខះ ពលះ គម្បីឃ្លាងឃ្លាត ឡើយនឹងមានការថតរូបទុកជាអនុស្សាវរីយ៍។

អត្តបទ៖ លុយ សព្វសិទ្ធិ