អគ្គិសនីឆេះផ្សារឃ្លាំងរំសេវ បំផ្លាញតូបលក់ដូរ៤០តូប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គិសនីឆេះផ្សារឃ្លាំងរំសេវ បំផ្លាញតូបលក់ដូរ៤០តូប

11/09/2019

(ភ្នំពេញ)៖ អគ្គិភ័យបានឆេះតូបក្នុងផ្សារឃ្លាំងរំសេវ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នាម៉ោង១១៖២០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញអគ្គិភ័យបានឆេះផ្តើមចេញពីតូប ដែលជាតូបលក់ទូរស័ព្ទភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍បាញ់ពន្លត់ តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ ដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ ព្រោះតូបនីមួយៗជាប់សោរ។
សមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់វេលាម៉ោង១២៖២០នាទី ទើបអគ្គិភ័យរលត់ទៅវិញទាំងស្រុង។ ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទើបអាចគ្រប់គ្រង់បាន។
សមត្ថកិច្ចបានបន្តថា ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុង ចំណែកសម្ភារដែលខូចខាតមិនអាចប៉ាន់ស្មានដឹង ពីចំនួនឲ្យពិតប្រាកដនោះទេ។ ចំពោះមូលហេតុនៃការឆេះវិញត្រូវបានសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា គឺដោយសារឆ្លងចរន្តអគ្គិសនី៕

ប្រភព៖ Fresh News