រាជធានីភ្នំពេញ៖ យោងតាមព័ត៌មានលើហ្វេសប៊ុកផេករបស់មន្ទីរសាធាណការ និងដឹកជញ្ជួនបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៧ ខែមេសាកន្លងទៅនេះ គឺជាវគ្គទី៨នៃការបណ្តុះបណ្តាលច្បាប់ចរាចរផ្លូវគោកដែលមានសិក្ខាកាម ជាអ្នកបើកបរត្រីចក្រយានយន្តចំនួន១៤៣៥នាក់ មករៀនច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិតថ្លៃ ។
រូបភាពពីហ្វេសប៊ុកផេករបស់មន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ
ប្រភពដដែលបានឲ្យដឹងថា បងប្អូនអ្នកបើកបរទាំងអស់ដែលបានចូលរួមវគ្គសិក្សា គឺបានដាក់ពាក្យប្រឡងយកប័ណ្ណបើកបរដែលក្នុងនោះមានចំនួនតែ៤៧% គឺមានលទ្ធផលល្អប្រឡង«ជាប់» ។ យ៉ាងណាមិញក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសំណូមពរថា បើបងប្អូនអ្នករត់កង់៣បានឆ្លងវគ្គច្បាប់បើកបរចរាចរណ៍ផ្លូវគោកហើយសូមបងប្អូនគោរពក្នុងការបើកបរតាមច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ។
រូបភាពពីហ្វេសប៊ុកផេករបស់មន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ
ខណៈមានមតិខ្លះបានចោទសួរថា បើសិនជាមានប័ណ្ណបើកបរឡានហើយ តើអាចបើកកង់បីបានអត់ខាងជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញបានបញ្ជាក់ថា គឺ «ត្រូវមានប័ណ្ណបើកបរត្រីចក្រយានយន្ត១ទៀត» ។