លោក ម៉ាឌូរ៉ូ អរគុណកងទ័ពដែលជួយបង្រ្កាបរដ្ឋប្រហារ ខណៈលោក Guaido អំពាវនាវឱ្យមានមហាបាតុកម្មជាថ្មី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ម៉ាឌូរ៉ូ អរគុណកងទ័ពដែលជួយបង្រ្កាបរដ្ឋប្រហារ ខណៈលោក Guaido អំពាវនាវឱ្យមានមហាបាតុកម្មជាថ្មី

01/05/2019
(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអរគុណយ៉ាងខ្លាំងដល់កងទ័ពក្នុងការបង្រ្កាប ក្រុមយោធាមួយក្ដាប់តូចដែលបានធ្វើរដ្ឋប្រហារ និងព្យាយាមបង្កើតសង្រ្គាមបង្ហូរឈាមនៅក្នុងប្រទេសកាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា រដ្ឋាភិបាលរបស់លោកកំពុងប្រឈមមុខនឹងផែនការធ្វើ រដ្ឋប្រហារជាច្រើនដែលលោកផ្ទាល់ចោទប្រកាន់សហរដ្ឋអាមេរិកជាអ្នកជួយជ្រោមជ្រែង មេបក្សប្រឆាំងលោក Guaido អនុវត្តផែនការធ្វើរដ្ឋប្រហារមិនបានសម្រេចទាំងនេះកាលពីថ្ងៃអង្គារ។ ប៉ុន្តែទន្ទឹមគ្នា មេបក្សប្រឆាំងរូបនេះនៅតែអំពាវ នាវឱ្យប្រជាជនវេណេស៊ុយអេឡាទូទាំងប្រទេសចូលរួមធ្វើមហាបាតុកម្មជាថ្មីនៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃអង្គារ រដ្ឋាភិបាលទីក្រុងការ៉ាកាស់ បានប្រកាសថាមានក្រុមយោធាមួយចំនួនតូចបានចាប់ផ្ដើម អនុវត្តផែនការធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាច រីឯលោក Guaido ក៏បានទទួលស្គាល់ដែរថាលោកបានចាប់ អនុវត្តដំណាក់កាលចុងក្រោយនៃផៃនការធ្វើរដ្ឋប្រហារហើយ៕