សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

08/04/2019
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលដែលព័ត៌មាន VOB News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជរដ្ឋាភិបាលនៃកម្ពុជា នឹងខិតខំពុះពារ គ្រប់បែបយ៉ាងជាបន្តទៀត ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងមូលសម្រេចបាននាពេលកន្លងទៅ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ តាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ក្នុងនោះមានការពង្រឹង អភិបាលកិច្ចល្អ តាមរយៈការពង្រឹង ស្ថាប័នជាតិ និងថ្នាក់ ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការ អភិវឌ្ឍធនធានមនុស្ស ការកែលម្អប្រព័ន្ធអប់រំឲ្យកាន់តែមាន គុណភាពខ្ពស់ ការលើកកម្ពស់ប្រព័ន្ធការពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនី អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូនពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ឲ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត៕

ប្រភព៖ Fresh News