អ្នកប្រយុទ្ធ​គុនខ្មែរ ចាន់ រតនា និង នៅ ស្រីពៅ បន្ត​ឡើង​សង្វៀន ONE នៅ​ឥណ្ឌូណេស៊ី

(ភ្នំពេញ)៖ ការប្រកួតប្រដាល់នៃកម្មវិធី ONE Championship បានបន្តជ្រើសយកអ្នកប្រយុទ្ធគុនខ្មែរ ២រូបទៅចូលរួមក្នុងនោះមានកីឡាករ ចាន់ រតនា និងកីឡាការិនី នៅ ស្រីពៅ ដែល ត្រូវឡើងធ្វើនៅប្រទេសឥណ្ឌូណេស៊ី នាទីក្រុងហ្សាកាតា ដោយមានឈ្មោះថា ONE: FOR HONOR។
ការប្រកួតខាងមុខនេះ អ្នកប្រយុទ្ធគុនខ្មែរ ចាន់ រតនា ត្រូវតតាំងជាមួយ Rudy Agustian ដែលជាជើងខ្លាំងមួយផងដែរក្នុងកម្រិត Flyweight ជាការប្រកួតគូទី៤ ខណៈកីឡាការិនី នៅ ស្រីពៅ ត្រូវប៉ះកីឡាការីនី Priscilla Hertati ដែលស្ថិតក្នុងកម្រិត ATOMWEIGHT គូទី១០ និងការប្រកួតដណ្តើមខ្សែក្រវាត់កម្រិត Flyweight Muay Thai World Championship កីឡាករថៃ Sam A ត្រូវឡើងការពារដោយប៉ះកីឡាករអង់គ្លេស Jonathan Haggerty។
ចាន់ រតនា ធ្លាប់មានបទពិសោធន៍ប្រកួត ៨ដង ឈ្នះ ៥ដង និងចាញ់ ៣ដង និងគូប្រកួត Rudy Agustian ក៏មានបទពិសោធន៍វ៉ៃគុនចម្រុះច្រើន តែប្រកួតនៅសង្វៀន ONE បាន ៣ដងដែរ តែឈ្នះទាំងអស់។

សម្រាប់កីឡាការិនី នៅ ស្រីពៅ ដែលទើបតែចូលប្រឡូកក្នុងកម្មវិធី ONE នេះបានតែ១លើកប៉ុណ្នោះ ដោយបានយកឈ្នះកីឡាការិនីថៃ Rika Ishige ហើយជាលើកទី ២របស់នាងដោយត្រូវប៉ះគូប្រកួតដែលមានបទពិសោធន៍ច្រើនជាងខ្លួនក្នុងកម្រិតប្រដាល់បែបនេះ ដោយ Priscilla Hertati ធ្លាប់ប្រកួតបាន ៩ដង ឈ្នះ៥ដង និងចាញ់៤ដង៕
អ្នកប្រយុទ្ធ​គុនខ្មែរ ចាន់ រតនា និង នៅ ស្រីពៅ បន្ត​ឡើង​សង្វៀន ONE នៅ​ឥណ្ឌូណេស៊ី អ្នកប្រយុទ្ធ​គុនខ្មែរ ចាន់ រតនា និង នៅ ស្រីពៅ បន្ត​ឡើង​សង្វៀន ONE នៅ​ឥណ្ឌូណេស៊ី Reviewed by Laiheang Vobfm on 4/10/2019 Rating: 5
Powered by Blogger.