ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអន្តរ​កិច្ចប្រជុំ​ RCEP​ ថ្នាក់រដ្ឋមន្ត្រីលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីអន្តរ​កិច្ចប្រជុំ​ RCEP​ ថ្នាក់រដ្ឋមន្ត្រីលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

02/03/2019
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប។ អន្តរកិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី៧នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចរចាកិច្ចព្រមព្រៀង RCEP ទាំង១៦ និងលេខាធិការដ្ឋានអាស៊ានផងដែរ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗដ៏ខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន៖
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពិភពលោកទាំងមូល ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី និង បើកចំហ ស្ថិតក្នុងស្ថានភាពតានតឹង និង កំពុងប្រឈមនឹងការគំរាមកំហែង ដោយសារប្រទេសមួយចំនួន រួមទាំងបញ្ហាប្រទេសមហាអំណាចធំៗ ប្រកាន់យកគោលនយោបាយឯកតោភាគី និង ទ្វេភាគី ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យគំនិត
គាំពារនិយមមានការកើនឡើង ដែលកត្តានេះ អាចធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មសេរីនៅក្នុងតំបន់របស់ប្រទេសសមាជិក RCEP។
  • សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៅកាន់ប្រទេសសមាជិក RCEP ថា ត្រូវរួមគ្នាខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ឱ្យបានទាន់ពេលវេលា។ សម្តេចតេជោ ក៏បានជំរុញឱ្យរដ្ឋមន្ត្រី និង ក្រុមការងារចរចាខិតខំពិភាក្សាតាមវិស័យនីមួយៗ ដើម្បីបញ្ចប់ការចរចាតាមអាណត្តិដែលបានកំណត់ដោយថ្នាក់ដឹកនាំ RACEP ទោះបីជាកម្ពុជាត្រូវធ្វើការកែទម្រងលិខិតបទដ្ឋានច្បាប់មួយចំនួន និង ត្រូវធ្វើតាមការសម្របសម្រួលជាមួយបញ្ហាប្រទេសដៃគូដទៃទៀតក៏ដោយ។
  • សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រជាជន RACEP ទាំង ១៦ប្រទេស មានរហូតដល់ ៤៥%នៃចំនួនប្រជាជនសរុបនៅលើពិភពលោក, មានផលិតផលក្នុងស្រុកសរបជិត ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក, ចំណែកពាណិជ្ជកម្មប្រទេស អសិប មាន ២៨, ៥% នៃពាណិជកម្មពិភពលោក ហើយផលិតកម្មប្រទេស អាសិប មាន ៣១,៦% នៃផលិតកម្ម។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមជាថ្មីម្តងទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំអន្តរកិច្ចប្រជុំរដ្ឋមន្ត្រី លើកទី៧ នាពេលនេះ។ កម្ពុជាក៏ដូចជាប្រទេសសមាជិក RACEP ទាំងអស់ សូមអបអរសាទរចំពោះវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង ដែលកំពុងបោះជំហានដល់ដំណាក់កាលការចរចាចុងក្រោយប្រកបដោយជោគជ័យ និង សូមថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌូនេស៊ី ដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួលដឹកនាំការចរចានេះ។
សម្តេចតេជោ បានចែករំលែកនូវអនុសាសន៍ចំនួន៣ ដល់អង្គពិធីសម្រាប់ជាមូលដ្ឋាន ក្នុងការពិចារណា និងរៀបចំការពិភាក្សាចរចារួមមាន៖
ទី១៖ ប្រទេសសមាជិកនៃភាគីចរចាទាំងអស់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, ត្រូវចាត់ទុកការចរចានាពេលនេះ គឺជាដំណើរការ «ឈ្នះឈ្នះ» ដែលគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា ហើយដែលលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់គ្រប់ភាគី ទោះក្នុងកម្រិតខុសគ្នាយ៉ាងណាក៏ដោយ។
ទី២៖ ប្រទេសសមាជិកនៃភាគីចរចាទាំងអស់ ទោះបីជាមានរបៀបវារៈសេដ្ឋកិច្ចផ្សេងៗគ្នា ត្រូវតែនាំគ្នាពិនិត្យកិច្ចព្រមព្រៀង អសិប នេះ ដោយស្មារតីទទួលខុសត្រូវទៅលើទិដ្ឋភាពជារួម ដែលមានសក្តានុពល និង អត្ថប្រយោជន៍ ដើម្បីឱ្យដំណើរការនៃការចរចា អាចប្រព្រឹត្តទៅដោយរលូន ហើយជំនះបាននូវឧបសតដែលនៅសេសសល់ ដើម្បីបញ្ចប់កិច្ចចរចាឱ្យបានទាន់ពេលវេលា ដែលបានកំណត់ប្រកបដោយតម្លាភាព។
ទី៣៖ សូមអំពាវនាវប្រទេសសមាជិកចូលរួមចរចាកិច្ចព្រមព្រៀង អសិប ទាំងអស់ ត្រូវមានឆន្ទៈនយោបាយ ហើយសូមផ្តល់ការណែនាំដល់សមាជិកនៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនេះ ប្រកបដោយភាពទន់ភ្លន់ ការយោគយល់គ្នា និង ការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមគោលការណ៍ណែនាំដែលបានឯកភាពគ្នា កាលពីឆ្នាំ២០១២ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញ ។ ជាពិសេសទៀត, ចំពោះបញ្ហាប្រទេសសមាជិក RCEP ដែលជាប្រទេសអភិវឌ្ឍមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ត្រូវមានឆន្ទៈក្នុងការផ្តល់ប្រព្រឹត្តកម្មពិសេស និង ការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍតិចតួច ដែលមានទំហំសេដ្ឋកិច្ចនៅតូច ដើម្បីជំរុញការលើកទឹកចិត្តប្រទេសទាំងនោះ ឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាពាណិជ្ជកម្មសេរីពហុភាគីប្រកបដោយតម្លាភាព។
  • សម្តេចតេជោ សង្ឃឹមថា ប្រទេសសមាជិកចរចាទាំងអស់ នឹងមានឆន្ទៈនយោបាយរួមគ្នា ដើម្បីបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង RACEP នេះ ក្នុងឆ្នាំ២០១៩ ដែលប្រទេសថៃនឹងត្រូវធ្វើជាប្រធានអាស៊ាន ស្របតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូល អសិប លើកទី ២ កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី ដើម្បីអាចឈានទៅរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតក្នុងតំបន់។
  • សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ទាំងប្រទេសចិន ជប៉ុន ឥណ្ឌា និងកូរ៉េខាងត្បូង សុទ្ធតែមានចក្ខុវិស័យក្នុងការពង្រីកពាណិជ្ជកម្មមកកាន់អាស៊ាន។ ក្នុងន័យនេះសម្តេចលើកទឹកចិត្តឲ្យប្រទេសទាំងនេះរួមគ្នា ដើម្បីសម្រេចលើទស្សនទានរបស់ RACEP។
  • សម្តេចតេជោ បានស្នើប្រទេសសមាជិក RACEP រួមរស់ជាមួយគ្នាដោយសន្តិភាព និងពោរពេញដោយកិច្ចសហប្រតិបត្តិការ និងត្រូវទប់ទល់នយោបាយគាំពារនិយម និងឯកតោភាគី ដែលជាឈានទៅបំផ្លាញសេរីភាវូបនីយកម្ម និងចរិតសកល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៥៤នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News