ពិតជារឿងភ្ញាក់ផ្អើលមែន ដែលផលិតផល Apple ម្សិលមិញសុទ្ធតែចុះថ្លៃជាងពាក់កណ្ដាលឯណោះ។ iPad ជំនាន់ ៦ iPhone X និង MacBook Pro ដែលកំពុងដាក់លក់លើអនឡាញ Best Buy.com បានលក់ iPhone X ទំហំ ៦៤GB តម្លៃត្រឹមតែ ៧៤៩ ដុល្លារ។
តម្លៃលក់ iPhone ប្រភេទ (unlocked) នេះជាតម្លៃធូរថ្លៃ បើធៀបជាមួយ iPhone ជួសជុលឡើងវិញដែល Apple ដាក់លក់លើវិបសាយផ្លូវការ។ វិធីនេះក៏ជាវិធីល្អមួយ បើអ្នកចង់បាន iPhone តូចដោយមិនចង់ចំណាយ ៩៩៩ ដុល្លារ (តម្លៃពេញ) លើ iPhone Xs តែគួរឲ្យស្តាយ វាផុតកំណត់ទៅហើយ។
ក្រៅពីនោះ MacBook Pro ទំហំ ១៥ អ៊ីញប្រភេទ Touch Bar លក់តែ ២០៩៩ ដុល្លារ។ ដែលជាធម្មតាតម្លៃពេញគឺ ២៣៩៩ ដុល្លារ។ កុំព្យូទ័រនេះពណ៌ប្រផេះ Intel Core i7 មាន RAM 16GB AMD Radeon Pro 555X(4GB VRAM) ក្រាហ្វិកកាត និងមានមេម៉ូរី ២៥៦GB។
លើសពីនេះក៏មានផលិតផលជាច្រើនផ្សេងទៀតបានលក់បញ្ចុះតម្លៃដូចគ្នានៅថ្ងៃ Black Friday ដែលប្រជាជនអាមេរិកចូលចិត្តទិញទំនិញនាថ្ងៃនោះ៕
ប្រភព៖ The Verge
