ខេត្តសៀមរាប៖ ឪពុកចុងម្នាក់បានចាប់កូនស្រីចុង២នាក់រំលោភរហូតបានសម្រេច ខណៈម្តាយចេញទៅស៊ីឈ្នួលគេនៅខេត្តព្រះវិហារ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ហេតុការណ៍ឃាត់ខ្លួនឪពុកចុងនោះបានកើតឡើងនៅ ម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក មិន ចន្ថា បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈបង្កដោយឪពុកចុងខាងលើនេះ ឈ្មោះ ដែង ឆាន អាយុ៣៩ឆ្នាំ រស់នៅឃុំរលួស ស្រុកប្រាសាទបាគង រំលោភទៅលើកូនស្រីប្តីដើមចំនួន២នាក់ ដែលម្នាក់មានអាយុទើបតែ១៣ឆ្នាំ និងម្នាក់ទៀតអាយុ៨ឆ្នាំ រហូតបានសម្រេច ខណ:ពេលដែលម្តាយមិននៅផ្ទះជាប់រវល់ទៅខេត្តព្រះវិហារ ។
លោកវរសេនីយ៍ឯក មិន ចន្ថា បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយរបស់កុមារីរងគ្រោះ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពរំលោភលើកូនស្រីប្តីដើមចំនួន២នាក់រួច ដែលកូនស្រីទើបនឹងមានអាយុ១៣ឆ្នាំ និង៨ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យជាឪពុកចុងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕