(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ បានចេញព្រះរាជក្រឹត្យមួយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ដោយផ្តល់នីតិសម្បទានយោបាយដល់លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងថ្នាក់ដឹកនាំ អតីតបក្សប្រឆាំងនេះ ៤រូបផ្សេងទៀត បន្ទាប់ពីពួកគាត់បានដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក អ៊ូ ច័ន្ទរ័ត្ន និង អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិចំនួន ៤រូប ដែលក្នុងនោះមាន លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
