ក្រសួងការពារជាតិ រៀបចំពិធីផ្លូវការទទួល កងកម្លាំងរក្សាសន្តិភាពកម្ពុជា ១៨៤នាក់ ដែលបញ្ចប់បេសកកម្មនៅលីបង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងការពារជាតិ រៀបចំពិធីផ្លូវការទទួល កងកម្លាំងរក្សាសន្តិភាពកម្ពុជា ១៨៤នាក់ ដែលបញ្ចប់បេសកកម្មនៅលីបង់

19/03/2019
(ភ្នំពេញ)៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ១៨៤នាក់ ដែលទៅបំពេញបេសកកម្ម នៅប្រទេសលីបង់ តាមរយ:អង្គការសហប្រជាជាតិ ហេីយវិលត្រឡប់មកកម្ពុជា កាលពីចុងខែមករានោះ នឹងត្រូវរៀបចំពិធីទទួលជាផ្លូវការនៅសប្តាហ៍នេះ។ នេះបេីតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ដែលអង្គភាពព័ត៌មាន VOB News ទទួលបាន។ ខាងក្រោមនេះជាប្រកាសក្រសួងការពារជាតិ៖
ពិធីទទួល កងកម្លាំងរក្សាសន្តិភាពកម្ពុជា ១៨៤នាក់ នឹងធ្វេីឡេីង នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កងកម្លាំងរក្សាសន្តិភាពកម្ពុជា ១៨៤នាក់ នោះ សុទ្ធសឹងតែជាកងវិស្វកម្មលេខ៩៦៣ ដែលបានទៅបំពេញបេសកកម្ម មនុស្សធម៌ នៅសាធារណរដ្ឋលីបង់ កាលពីឆ្នាំមុន។ កងវិស្វកម្មលេខ៩៦៣ ចំនួន ១៨៤នាក់នោះក៏មានកងនារីចំនួន១៣នាក់ផងដែរ។ ពួកគាត់ បានធ្វើមាតុភូមិនិវត្តន៍ មកដល់កម្ពុជាវិញដោយសុវត្ថិភាព កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩៕