Ronaldo រង​​ទណ្ឌកម្ម​​របស់ UEFA ជុំវិញ​ក្បាច់​អបអរ​សាទរ ក្រោយ​ទម្លាក់ Atletico - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Ronaldo រង​​ទណ្ឌកម្ម​​របស់ UEFA ជុំវិញ​ក្បាច់​អបអរ​សាទរ ក្រោយ​ទម្លាក់ Atletico

19/03/2019
(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo នឹងត្រូវបានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ដាក់ទណ្ឌកម្ម ដោយសារប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យ នៅអំឡុងប្រកួតដែលបានជួយឲ្យ Juventus ទម្លាក់ក្រុម អេស្ប៉ាញ Atletico Madrid ចេញពី Champions League ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករវ័យ៣៤ឆ្នាំ Ronaldo តាមធ្វើត្រាប់តាមគ្រូបង្វឹក Diego Simeone បន្ទាប់ពីរូបគេរកគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះសេះបង្កង់ Juventus ក្នុងជ័យជម្នះ ៣-០ ទៅលើក្រុមភ្ញៀវ Atletico Madrid ក្នុងជើងទី២ នៃវគ្គ ១៦ក្រុមនារាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
ករណីរបស់កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ នឹងត្រូវប្រជុំសម្រេចចុងក្រោយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ខណៈដែល Juventus ត្រូវបានចាប់ឆ្នោតប៉ះក្រុមហូឡង់ Ajax ក្នុងវគ្គ ៨ក្រុមចុងក្រោយ មុនពេលជើងទី១ ចាប់ផ្តើមប្រកួតនាខែក្រោយ ខណៈលោក Diego Simeone ត្រូវបាន UEFA ពិន័យជាទឹកប្រាក់គ ២៣០០០រួចមកហើយ នៅពេលអបអរក្នុងជ័យជម្នះ ២-០ កាលពីជើងទី១ វគ្គ១៦នៅទឹកដីអេស្ប៉ាញ៕