តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ក្បែរខាងភូមិខាងលើជាវាលស្រែ និងត្រពាំង ត្រូវបានចាក់ ដីលប់សង់ផ្ទះ និងជាសំណង់ផ្សេងៗ ធ្វើឲ្យពពួកសត្វទាំងនេះអស់កន្លែងជម្រក ទើបវាលូនចេញត្រាច់ចរ ។ តែទោះជាយ៉ាងណាក្តី ដោយក្តីរួមចំណែកចង់ថែរក្សា និងអភិរក្សសត្វព្រៃ ទើបប្រជាពលរដ្ឋនាំគ្នាចាប់ទុក ដើម្បីយកទៅដាក់នៅកន្លែងមានសុវត្ថិភាពសម្រាប់សត្វព្រៃទាំងនេះ ។
ប្រជាពលរដ្ឋប្រទះឃើញសត្វពស់ថ្លាន់មួយក្បាលទម្ងន់ជិត៣០គីឡូក្រាម
បញ្ចូលដោយ៖ Bunlors - 05/03/2019
រាជធានីភ្នំពេញ៖ ពស់ថ្លាន់ញីមួយក្បាលទម្ងន់២៧គីឡូក្រាម ត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ប្រទះឃើញហើយចាប់បាន ខណៈពេលវាលូនចេញពីវាលស្រែ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ក្បែរខាងភូមិខាងលើជាវាលស្រែ និងត្រពាំង ត្រូវបានចាក់ ដីលប់សង់ផ្ទះ និងជាសំណង់ផ្សេងៗ ធ្វើឲ្យពពួកសត្វទាំងនេះអស់កន្លែងជម្រក ទើបវាលូនចេញត្រាច់ចរ ។ តែទោះជាយ៉ាងណាក្តី ដោយក្តីរួមចំណែកចង់ថែរក្សា និងអភិរក្សសត្វព្រៃ ទើបប្រជាពលរដ្ឋនាំគ្នាចាប់ទុក ដើម្បីយកទៅដាក់នៅកន្លែងមានសុវត្ថិភាពសម្រាប់សត្វព្រៃទាំងនេះ ។
តាមប្រភពពីបុរសឈ្មោះ អ៊ៅ សំអឿន អាយុ៤៦ឆ្នាំ ជាប្រជាការពារសង្កាត់ចោមចៅ២ បានឲ្យដឹងថា សត្វពស់ថ្លាន់ញីមួយក្បាលខាងលើ មានប្រវែងជាង៣ម៉ែត្រ ទម្ងន់២៧គីឡូក្រាម ត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងភូមិខាងលើប្រទះឃើញពេលវាលូនចេញពីវាលស្រែ ពេលនោះអ្នកដំណើរតាមផ្លូវឃើញរួមជាមួយមេភូមិនាំគ្នាចាប់ ដើម្បីរង់ចាំប្រគល់ទៅឲ្យខាងអភិរក្សយកទៅរក្សាទុក ចៀសវាងធ្លាក់ទៅលើដៃជនខិលខូច យកទៅជួញដូរដោយខុសច្បាប់ ៕