យោងតាមគេហទំព័រ GSMArena បានចុះផ្សាយមុននេះបន្តិច វត្តមានស្មាតហ្វូន Vivo V15 បច្ចុប្បន្នកំពុងមានលក់លើទីផ្សារប្រទេសថៃ, ម៉ាឡេស៊ី និងកម្ពុជា។ ធុនតូចនេះធៀបនឹងរៀមចម្បង V15 Pro ខុសត្រង់ប្រភេទបន្ទះឈីប និងទំហំកាមេរ៉ាមុខដោយ V15 មានត្រឹម 32MP ប៉ុន្តែប្រភេទ Pop-up ផុសឡើងលើដូចគ្នា។
ប្រភពខាងលើបង្ហើបថាសម្រាប់ទីផ្សារប្រទេសថៃ ពេលនេះអតិថិជនអាចជាវបានក្នុងតម្លៃ ១០ ៩៩៩ បាតឬប្រហែល ៣៤៥ ដុល្លារ ។ អ្នកក៏អាចធ្វើការកុម៉្មង់ ទុកបានពីក្រុមហ៊ុន vivo និងតំណាងចែកចាយរបស់ vivo បានចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 9 ខែមីនា ឆ្នាំ2019 នេះតទៅនៅក្នុង $449 ដែលអ្នកនឹងទទួល បានការធានាត្រឹមត្រូវ និងកាដូបន្ថែមជាច្រើន ផងដែរមានដូចជា៖ បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត Power Bank (រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេល ក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ។)
លក្ខណៈសំខាន់ៗរបស់ស្មាតហ្វូននេះមានដូចជា៖
• មានការរចនារូបរាងមកស្រស់ស្អាត មានសភាពភ្លឺចាំងរលោងបែបឆ្នូតៗ
• អេក្រង់លាតស្ទើតែគ្មានគែម Ultra FullViewTM Display
• ទំហំអេក្រង់ 6.39-inch 2340x1080 FHD+ Super AMOLED
• កាមេរ៉ាមុខផុសឡើង 32MP
• កាមេរ៉ាក្រោយ 3 គ្រាប់ 48Million Quad Pixel Sensor (12million Effective Pixels) +8MP + 5MP
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបកាន់តែធំទូលាយ ដឺក្រេ 12០° (AI 12០° wide Angle)
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode)
• បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping)
• ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core)
• RAM 6GB + ROM 128GB +SD Card up to 256GB
• មុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning)
• ថាមពលថ្មទំហំ 3700mAh
• បច្ចេកវិទ្យសាកថ្មលឿន
• Funtouch OS9 (Based on Android 9.0)
• មានពីរពណ៌គឺ Topaz Blue និង Coral Red
ប៉ុន្តែនៅបន្តប្រើប្រាស់រន្ធសាក micro USB ដែលជាចំណុចខកចិត្តមួយសម្រាប់ស្មាតហ្វូនសេរ៊ីទំនើបនេះ។ ប្រព័ន្ធប្រតិបត្តិដំណើរការដោយ Android Pie អមផ្ទៃកម្មវិធី Funtouch 9 ជាមួយទ្រនាប់ស្កេនខ្ចៅដៃនៅខ្នងម៉ាស៊ីន។
ប្រភព៖ GSMarena
