ទីបំផុត​! ប៉ាគីស្ថាន​ព្រមបើកដែន​អាកាស​ឡើងវិញ ក្រោយពីត្រូវបាន​បិទដោយសារ​ការផ្ទុះ​ជម្លោះដ៏​ក្តៅគគុក​ជាមួយ​ឥណ្ឌា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​! ប៉ាគីស្ថាន​ព្រមបើកដែន​អាកាស​ឡើងវិញ ក្រោយពីត្រូវបាន​បិទដោយសារ​ការផ្ទុះ​ជម្លោះដ៏​ក្តៅគគុក​ជាមួយ​ឥណ្ឌា

04/03/2019
(អ៊ីស្លាម៉ាបាដ)៖ ទីបំផុតប៉ាគីស្ថានបាន​បើកដែនអាកាសរបស់ខ្លួន​ ទាំងស្រុងឡើងវិញ​ហើយ​នាថ្ងៃចន្ទនេះ ​ក្រោយពីវាត្រូវ​បាន​បិទ​ ដែលជាហេតុបង្កឲ្យ​មានភាពរាំងស្ទះដល់​ក្រុមហ៊ុន​អាកាកាសចរណ៍​ក៏ដូចជាអ្នកដំណើរ​ជាច្រើននាក់ នៅជុំវិញពិភពលោក ​ដោយសារតែ​ការកើនឡើងភាពតានតឹង​ជាមួយ​ប្រទេស​ឥណ្ឌា។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញ​ពីសារព័ត៌មាន​ Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
អ្នកនាំពាក្យអាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​ប៉ាគីស្ថាន​បានឲ្យដឹងថា រាល់អាកាសយានដ្ឋាន​នៅទូទាំងប្រទេស​ប៉ាគីស្ថាន បាន​​ចាប់​ផ្តើមដំណើរការ​ជាធម្មតា ហើយដែនអាកាស​លើផ្ទៃប្រទេសក៏ត្រូវបានបើកឡើងវិញ​ទាំងស្រុងផងដែរ នារសៀលថ្ងៃចន្ទ​សប្តាហ៍​នេះ បន្ទាប់ពីការបិទដែន​អាកាសបានបង្កភាព​រាំងស្ទះដល់​ផ្លូវហោះហើរ​​សំខាន់ៗ​រវាង​តំបន់អឺរ៉ុប និងអាស៊ីខាងត្បូង​​ក៏ដូចជា​​អាស៊ី​អាគ្នេយ៍។
គួរបញ្ជាក់ថា៖ ការសម្រេចចិត្តបិទ​ដែនអាកាស​របស់ប៉ាគីស្ថាន ត្រូវបានធ្វើឡើងកាល​ពីពុធសប្តាហ៍មុន បន្ទាប់ពីផ្ទុះករណី​​ប្រយុទ្ធ​គ្នារវាង​យន្តហោះចម្បាំង​ប៉ាគីស្ថាន និងឥណ្ឌា នៅលើតំបន់​ជម្លោះ​កាស្មៀរ ដែលហេតុការណ៍នោះ​បានបង្កឲ្យ​មានក្តីព្រួយបារម្ភ​​ជាខ្លាំងថា សង្រ្គោះនឹងអាចផ្ទុះ​ឡើងរវាង​​ប្រទេសទាំងពីរ​ដែលសុទ្ធតែមាន​អាវុធនុយក្លេអ៊ែរក្នុងដៃ ខណៈបណ្តាមហាអំណាច​ពិភពលោក​បានចេញមុខ​ឃាត់ឲ្យភាគីម្ខាងៗ​មានភាពអត់ធ្មត់​ជាបន្ទាន់៕