ប្រធានាធិបតីរុស្ស៊ីផ្អាកជាផ្លូវការនូវការអនុវត្តសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយសហរដ្ឋអាមេរិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីរុស្ស៊ីផ្អាកជាផ្លូវការនូវការអនុវត្តសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយសហរដ្ឋអាមេរិក!

05/03/2019
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាហើយលើបទបញ្ជាផ្អាកការអនុវត្តរបស់រុស្ស៊ីក្នុង សន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
វិមានក្រឹមឡាំង បានឱ្យដឹងទៀតថាការផ្អាកការអនុវត្តសន្ធិសញ្ញា INF នឹងត្រូវធ្វើឡើងរហូតទាល់តែសហរដ្ឋអាមេរិកបញ្ឈប់សកម្មភាព រំលោភបំពានរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះលោក ពូទីនផ្ទាល់ក៏បានប្រាប់ក្រសួងការបរទេសរុស្ស៊ីជូនដំណឹងពីការផ្អាកនេះទៅដល់ បណ្ដាប្រទេសពាក់ព័ន្ធដទៃទៀតផងដែរ។
គួរបញ្ជាក់ថា៖ ការសម្រេចចិត្តរបស់រុស្ស៊ីនៅពេលនេះគឺជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលប្រកាសថាដកខ្លួនចេញពីសន្ធិសញ្ញា នុយក្លេអ៊ែរ INF ដោយចោទថាទីក្រុងម៉ូស្គូ រំលោភបំពានលើសន្ធិសញ្ញានេះ៕