ទូរសព្ទ​តម្លៃ​ជាង ៤០០ ដុល្លារសោះ បាន​ពិន្ទុ AnTuTu លើស​ iPhone XS Max - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទូរសព្ទ​តម្លៃ​ជាង ៤០០ ដុល្លារសោះ បាន​ពិន្ទុ AnTuTu លើស​ iPhone XS Max

24/02/2019
នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ​ក្រៅ​​ពី Samsung បាន​បង្ហាញ​ចេញ​ Galaxy S10 និង Galaxy Fold ហើយ​នោះ ក្រុមហ៊ុន​​ Xiaomi ក៏​បាន​បង្ហាញ​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​ផង​ដែរ​គឺ​ម៉ូដែល Mi 9។
Xiaomi Mi 9 ​មាន​បំពាក់​អេក្រង់ AMOLED ទំហំ ៦,៣៩ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ២៣៤០ x ១០៨០ ភីកសែល។ កាមេរ៉ា​ខាង​ក្រោយ​មាន​​ចំនួន​ ៣ គ្រាប់​ មាន​ទំហំ ៤៨MP+១៦MP+១២MP និង​កាមេរ៉ា​មុខ​មាន​កម្រិត​ ២០ MP។
បន្ទះ​ឈីប​លើ Mi 9 គឺ​ជា​ប្រភេទ​ Snapdragon 855 ដែល​​មាន​ល្បឿន​រត់​ដល់​ទៅ ២,៨៤ GHz។ ហើយ​ក៏​មាន​អម​ដោយ​ RAM ទំហំ ៦ GB និង​​អង្គ​ផ្ទុក​ជម្រើស​ ៦៤ GB ឬ ១២៨ GB ជា​ប្រភេទ​សម្រាប់​លក់​លើ​ទីផ្សារ​សកល។ នៅ​ក្នុង​ប្រទេស​ចិន​ Mi 9 ក៏​មាន​ជម្រើស​ RAM ទំហំ​ ៨ GB និង ១២ GB ផង​ដែរ។
គួរ​បញ្ជាក់​ថា​៖ នៅ​​ទីផ្សារ​​ប្រទេស​ចិន​ប្រភេទ Xiaomi Mi 9 នេះ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ​ ៤៤៥ ដុល្លារ​ប៉ុណ្ណោះ។ ត្បិត​ថា​មាន​តម្លៃ​ធូរ​ថ្លៃ​មែន ប៉ុន្តែ​កម្លាំង​ម៉ាស៊ីន​របស់​វា​មិន​ធម្មតា​នោះ​​ឡើយ។ បើ​តាម​ការ​ធ្វើ​តេស្ត​របស់​ក្រុម​ការងារ GSMArena បាន​បង្ហាញ​​ ការ​ធ្វើ​តេស្ត​តាម​រយៈ​កម្មវិធី AnTuTu ស្មាតហ្វូន Mi 9 នេះ​អាច​បាន​ពិន្ទុ​​សរុប​ដល់​ទៅ ៣៧២ ០០៦ ច្រើន​ជាង​ iPhone XS Max ប្រមាណ​ ២ ម៉ឺន​ពិន្ទុ។ iPhone XS Max គឺ​​​ជា​អ្នក​កាន់កាប់​តំណែង​កំពូល​លើ AnTuTu ​ពី​មុន​មក។
ការ​ធ្វើ​តេស្ត​លើ​ Geekbench វិញ​ Mi 9 អាច​ទទួល​បាន​ពិន្ទុ​ ៣៥០៣ និង ១១១៨១ ដែល​ពិន្ទុ​នេះ​នៅ​​ចាញ់ iPhone XS Max បន្តិច​បន្តួច​។ XS Max ទទួល​បាន​ពិន្ទុ ៤៧៧៧ និង ១១៤៣២ នៅ​លើ​​ Geekbench។

ក្រៅ​ពី​មាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ហើយ​​នោះ ស្មាតហ្វូន​តម្លៃ​ជាង ៤០០ ដុល្លារ​នេះ​ ក៏​ខ្លាំង​​ខាង​ផ្នែក​ថត​រូប​ផង​ដែរ។ DxOMark បាន​ដាក់​ពិន្ទុ​សរុប​ឲ្យ​ Mi 9 ចំនួន​ ១០៧ ពិន្ទុ ​ស្ថិត​នៅ​ក្រោម​ Mate 20 Pro, P20 Pro និង Galaxy S10+ ប៉ុន្តែ​យក​ឈ្នះ XS Max។
Xiaomi Mi 9 នឹង​ចាប់​ផ្ដើម​ចេញ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត​​នេះ​ ​បន្ទាប់​មក​នឹង​ចូល​ទឹក​ដី​ចក្រភព​អង់គ្លេស និង ទីផ្សារ​លោក​ខាង​លិច​ ដែល​ Xiaomi មាន​ទីផ្សារ​ច្រើន​គួរ​សម៕​​​​​

ប្រភព៖ GSMarena | Androidauthority