ដំណឹងពី VIVO ស៊េរី X ជំនាន់ថ្មីគឺ X27 ដែលមានលេខម៉ូឌែល V1829A និង V1829T បានលេចឡើងយ៉ាងស្ងាត់ៗលើ TENNA និងល្បីលើបណ្តាញសង្គមចិន។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្មាតហ្វូនកាមេរ៉ា ៣ នេះបំពាក់ដោយបន្ទះឈីបលេខ Snapdragon 710 ជាមួយនឹង RAM ៨ GB ជម្រើសមេម៉ូរី ១២៨ GB និង ២៥៦ GB ដែលមានទំហំអេក្រង់ធំ ៦,៤ អ៊ីញប្រភេទ AMOLED អាចបង្ហាញរូបភាពដល់កម្រិត FullHD+។
ម៉ូឌែលនេះ ក៏ដូចជាសិស្សច្បងមុនៗស៊េរី X ដែរគឺ មានបង្កប់បច្ចេកវិទ្យាស្កេនដៃក្រោមអេក្រង់។
ទោះជាមកដល់ពេលនេះទូរសព្ទកាមេរ៉ា ៣ គ្រាប់មិនសូវជាមានការភ្ញាក់ផ្អើលខ្លាំងអីទៀតក៏ដោយ តែមានទំហំធំៗណាស់គឺ កាមេរ៉ាមេ ៤៨ + ១៣+៥ មេហ្គាភិចសែល។ ឯកាមេរ៉ាមុខ Selfieទំហំ ១៦ មេហ្គាភិចសែល។ វាមានថាមពលថ្ម ៣៩២០ មីលីអំពែម៉ោង ដំណើរការដោយ Android Pie មានពណ៌មាស និងខៀវសុទ្ធ។
ចំពោះតម្លៃ៖ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ មានតែរង់ចាំការប្រកាសផ្លូវការសិន៕
ប្រភព៖ GSMarena