ទាហានឥណ្ឌា និងប៉ាគីស្ថានបើកឆាកប្រយុទ្ធគ្នាមួយប្រាវ ផ្ដាច់ជីវិតជនស៊ីវិល៤នាក់ នៅតំបន់កាស្មៀរ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទាហានឥណ្ឌា និងប៉ាគីស្ថានបើកឆាកប្រយុទ្ធគ្នាមួយប្រាវ ផ្ដាច់ជីវិតជនស៊ីវិល៤នាក់ នៅតំបន់កាស្មៀរ!

28/02/2019
(ប៉ាគីស្ថាន)៖ ជនស៊ីវិល៤នាក់ ក្នុងនោះរួមមានកុមារ២នាក់ ត្រូវបានសម្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារគ្នា ទៅវិញទៅមករវាងទាហានឥណ្ឌា និងទាហានប៉ាគីស្ថាន នៅឯស្រុក Kotli នៃតំបន់កាស្មៀរផ្នែកដែលស្ថិតនៅក្រោមការគ្រប់គ្រង ដោយទីក្រុងអ៊ីស្លាម៉ាបាត។ នេះបើតាមមន្ត្រីប៉ាគីស្ថាន ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់ Al Jazeera ​តាមទូរស័ព្ទ មន្ត្រីប៉ាគីស្ថានម្នាក់ លោក Nasrullah Khan បានបញ្ជាដូច្នេះថា៖ «មកទល់នឹងពេលនេះ មានមនុស្ស ៤នាក់បានស្លាប់ ហើយក្នុងចំណោមជនរងគ្រោះមានស្ត្រីម្នាក់ និងកូនរបស់គាត់២នាក់ ខណៈមនុស្ស៧នាក់ទៀតក៏បានរង របួសផងដែរ ក្រោយមានការបាញ់ប្រហារគ្នារវាងទាហានឥណ្ឌា និងទាហានប៉ាគីស្ថាននៅអង្គារសប្ដាហ៍នេះ»។
គួរបញ្ជាក់ថា៖ នៅថ្ងៃពុធនេះ កងកម្លាំងទ័ពអាកាសប៉ាគីស្ថានក៏បានអះអាងផងដែរថាខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំង ឥណ្ឌា២គ្រឿងដែលបានហោះចូលមកក្នុងដែនអាកាសរបស់ខ្លួននៅថ្ងៃពុធនេះ៕