ក្រោយពី Huawei និង Samsung បានបញ្ចេញស្មាតហ្វូនបត់បានដំបូងរបស់ខ្លួន ធ្វើឲ្យអនុប្រធានក្រុមហ៊ុន OPPO ទ្រាំមិនបាន បង្ហាញខ្ទេចរូបរាងស្មាតហ្វូនបត់អេក្រង់បាន។
លោក Brian Shen ដែលជាអនុប្រធានក្រុមហ៊ុន OPPO បានបង្ហាញរូបរាងស្មាតហ្វូនបត់បានរបស់ខ្លួននៅលើគណនី Weibo ហើយលោកបានបញ្ជាក់ច្បាស់ថា នឹងបញ្ចេញលក់ផលិតផលនេះប្រសិនបើមានតម្រូវការច្រើន។ តាមរយៈរូបភាពបានបង្ហាញថា OPPO ហាក់ដូចជាមានទំនោរងាកទៅ Huawei ជាជាង Samsung។
ស្មាតហ្វូនបត់របស់ OPPO មានអេក្រង់ដែលពន្លាចេញក្រៅ និងមានដុំខ្មៅមួយដុំសម្រាប់ផ្ទុកនូវកាមេរ៉ា និងគ្រឿងបន្លាស់ដទៃទៀត។ ក្រៅពីរូបរាង ព័ត៌មានផ្សេងទៀតអំពីស្មាតហ្វូនបត់នេះ មិនបានបង្ហាញនៅឡើយទេ ដោយសារវានៅជាផលិតផលគំរូនៅឡើយ៕
ប្រភព៖ The Verge
