លក្ខណៈពិសេសៗ នៃកំពូលស្មាតហ្វូន កាមេរ៉ា ៥ គ្រាប់លើ Nokia 9 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លក្ខណៈពិសេសៗ នៃកំពូលស្មាតហ្វូន កាមេរ៉ា ៥ គ្រាប់លើ Nokia 9

26/02/2019
ស្មាតហ្វូន​កាមេរ៉ា​ ៥ គ្រាប់​ដំបូង​គេ​ក្នុង​លោក​ ត្រូវ​បាន​​ក្រុមហ៊ុន HMD Global បង្ហាញ​ចេញ​កាល​ពី​យប់មិញ ដោយ​ជា​ម៉ូដែល Nokia 9 PureView។ ចំណុច​លេច​ធ្លោ​បំផុត​របស់​​ Nokia 9 PureView គឺ​នៅ​ត្រង់​កាមេរ៉ា​ ៥ គ្រាប់​នេះ​ឯង។ កាមេរ៉ា​ទាំង ៥ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​មាន​កម្រិត​ Aperture f/1.8 ដែល​ជា​កែវ​ឡេន​ Zeiss។ ​ឡេន​ពីរ​គ្រាប់​ជា​ប្រភេទ​ឡេន​ពណ៌​ធម្មជាតិ និង​ បី​គ្រាប់​ទៀត​ជា​ឡេន​ស-ខ្មៅ។ វា​ក៏​មាន​កាមេរ៉ា​គ្រាប់​ទី ៦ ដែល​ជា​ប្រភេទ​កាមេរ៉ា​វាស់​ជម្រៅ ​ដែល​ជំនួយ​ដល់​ការ​ថត​រូប​ Bokeh កាន់​តែ​ប្រសើរ។
កាមេរ៉ា​ទាំង ៥ គ្រាប់​មាន​កម្រិត ១២ MP ដូចៗ​គ្នា ដោយ​សុទ្ធ​សឹង​ជា​ប្រភេទ​កាមេរ៉ា​ធម្មតា​ មិន​មាន​ប្រភេទ Wide-Angle ឬ Telephoto នោះ​ឡើយ។ ពេល​ថត​រូប​ម្ដងៗ​ស្មាតហ្វូន​នេះ​​បញ្ចូល​រូបភាព​ថត​ចេញ​ពី​កាមេរ៉ា​ទាំង ៥ ចូល​គ្នា ទៅ​ជា​រូបភាព​មួយ​សន្លឹក ដែល​មាន​ Dynamic Range ​ខ្លាំង​បំផុត។
រឹត​តែ​ពិសេស​ Nokia 9 អាច​កំណត់​​ការ​ថត​រូប​ប្រភេទ RAW បាន​ ដើម្បី​អាច​កែ​សម្រួល​លើ​កម្មវិធី Adobe Lightroom ដែល​អាច​ទាញ​យក​ដំឡើង​លើ​ទូរសព្ទ​នេះ​បាន​ដោយ​ឥត​គិត​ថ្លៃ។
Nokia បាន​អះអាង​ដែរ​ថា​ Setup នៃ​កាមេរ៉ា​ទាំង ៥ គ្រាប់​ រួម​នឹង​កាមេរ៉ា​វាស់​ជម្រៅ​នេះ អាច​​បង្កើត​រូបភាព​ Bokeh កាន់​តែ​ដូច​ធម្មជាតិ ហើយ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​កែ​សម្រួល​កម្រិត​​ព្រាល​​លើ​រូបភាព​ដែល​ថត​ហើយ​បាន​ផង​ដែរ។ សមត្ថភាព​ថត​វីដេអូ​មិន​សូវ​អស្ចារ្យ​ប៉ុន្មាន​នោះ​ទេ ដោយ​អាច​ថត​វិដេអូ​កម្រិត​ 4K ត្រឹម​ល្បឿន ៣០ ប្លង់/វិនាទី។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់​ Nokia 9 PureView មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ​ ៦ អ៊ីញ​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ១៤៤០ x ២៨៨០ ភីកសែល
  • ប្រើ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ ៦ GB និង​អង្គ​ផ្ទុក ១២៨ GB
  • កាមេរ៉ា​មុខ​កម្រិត ២០ MP
  • ធន់​នឹង​ទឹក​កម្រិត IP67
  • មាន​មុខងារ​ស្កេន​មុខ និង​ទ្រនាប់​ស្កេន​បង្កប់​លើ​អេក្រង់
  • ថ្ម​ទំហំ ៣៣២០ mAh
  • ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pie
  • តម្លៃ ៦៩៩ ដុល្លារ​​​​​​​


ប្រភព៖ Phone​​ Arena