ម្តាយ​ក្មេង​សម្រាលបានកូន​ប្រុស​ទម្ងន់​៣,៩០​​គីឡូក្រាម

ខេត្តរតនគិរី ៖ មន្ត្រី​ម​នី្ទ​រ​សុខាភិបាល​ខេត្តរតនគិរី​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ស្ត្រី​ម្នាក់​បាន​ឆ្លងទន្លេ​តាម​ផ្លូវ​ ដោយសារ​តែ​មិនអាច​មក​កាន់​មណ្ឌល​សុខភាព​ទាន់​ពេលវេលា តែ​ត្រូវ​បាន​ក្រុម​មន្ត្រី​ឆ្មប​នៃ​មណ្ឌល​សុខភាព ​បាន​ចេញ​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា និង​សម្រាល​បាន កូន​ប្រុស​ម្នាក់​មាន​ទម្ងន់​៣,៩០​គីឡូក្រាម ។
ប្រភព​ដដែល​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​៥ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ មន្ត្រី​ឆ្មប​នៃ​មណ្ឌល​សុខ ភាព​កាចា​ញ​ បាន​ទៅ​អន្តរាគមន៍​សង្គ្រោះ​ស្ត្រី​ឆ្លងទន្លេ​តាម​ផ្លូវ​ឈ្មោះ សោម ស្រី​ណៃ នៅ​ភូមិ​បី​តា​ផ្លើ​ន សង្កាត់​កាចា​ញ ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន ។ ស្ត្រី​រូប​នេះ​ សម្រាល​បានកូន​ប្រុស​ដែល​ជា​កូន​ទី​២ និង​មាន​ឪពុក​ឈ្មោះ វេ​ត សា​រ៉េ​ត អាយុ​២៤​ឆ្នាំ ។
ការ​ជួយ​អន្តរាគមន៍​សង្គ្រោះ​គឺ​ទទួល​បាន​សុវត្ថិភាព​ទាំង​កូន​និង​ម្តាយ នៅ​កណ្តាលផ្លូវ​តែ​ម្តង ព្រោះ​ទៅ​ពេទ្យ​មិន​ទាន់​ដល់ ។ គ្រូពេទ្យ​និយាយ​ថា ការ​ឆ្លងទន្លេ​តាម​ផ្លូវ​នេះ​គឺ​ដោយសារ​តែ​ស្ថានភាព​ផ្លូវ​លំបាក​មាន​ជ្រោះ​ជ្រលង​និង​ផ្លូវលំ​ឡើង​ចុះ​កាត់​តាម​ចម្ការ​កៅស៊ូ ។តាម​ព័ត៌មាន​ថា ពី​ផ្ទះ​ទៅ​មណ្ឌល​សុខភាព​មាន​ចម្ងាយ​ប្រមាណ​៤​ឬ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ តែ​ដោយ​ស្ថានភាព​ផ្លូវ​ព្រៃ​ភ្នំ​តម្រូវ​ឱ្យ​ជិះ​ម៉ូតូ​ទៀត​ទើប​ទៅ​ពេទ្យ​មិន​ទាន់ ៕
ម្តាយ​ក្មេង​សម្រាលបានកូន​ប្រុស​ទម្ងន់​៣,៩០​​គីឡូក្រាម ម្តាយ​ក្មេង​សម្រាលបានកូន​ប្រុស​ទម្ងន់​៣,៩០​​គីឡូក្រាម Reviewed by Bunlors on 2/20/2019 Rating: 5
Powered by Blogger.