ប្រុស​ស្រី​១​គូ​នេះ​មិនធម្មតា​ទេ លេងល្បិច​ដាក់​ភ្នាក់ងារ​សម្ងាត់​ម៉ា​ស្អាត​ម៉​ង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រុស​ស្រី​១​គូ​នេះ​មិនធម្មតា​ទេ លេងល្បិច​ដាក់​ភ្នាក់ងារ​សម្ងាត់​ម៉ា​ស្អាត​ម៉​ង

21/02/2019
ខេត្តរតនគិរី​៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ខុសច្បាប់ ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ដោយ​វិធាន​ញុះញង់ បន្ទាប់​ពី​រត់គេច​ខ្លួន​បាត់​មួយ​រយៈ​ខ្លី​ក្នុង​ពេល​អនុវត្តន៍​វិធាន​ការណ៍​។ ប្រតិបត្តិការ​បង្ក្រាប​របស់​សមត្ថកិច្ច​នោះ​ធ្វើ​ឡើង កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងកើត​ប្រ​លាន​យន្តហោះ ស្ថិត​ក្នុងភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។
ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ១-​ឈ្មោះ ពិ​ជ្រ ពៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​២-​ឈ្មោះ ខន តឿ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ចំណែក​វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​ធំ ទម្ងន់​១០.៨១​ក្រាម​ទាំង​សំបក​ថង់ ជ​ញ្ជី​ញ​ថ្លឹង​០១​គ្រឿង ដែកកេស​ចំនួន​០៣​ដើម និង​ថង់​សំរាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ប្រើ​វិធាន​ការណ៍​ញុះញង់​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​នោះ ជនសង្ស័យ​ជា​មុខសញ្ញា​មាន​ល្បិច​កល​ខ្ពស់ គឺ​បាន​ណាត់ជួប​ជាមួយ​ភ្នាក់ងារ​សំងាត់​របស់​សមត្ថកិច្ច ហើយ​ធ្វើការ​ប្រគល់​លុយ​ជា​មុន បន្ទាប់​មក​ឱ្យ​ភ្នាក់ងារ​សំងាត់​នោះ​ទៅ​យក​ថ្នាំ​ញៀន​ដែល​ប្លុង​លាក់​ទុក​ចោល​នៅ​កន្លែង​ផ្សេង​។ ជា​ហេតុ​ធ្វើ​ឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​ឆក់​ឱកាស​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បរាជ័យ​ក្នុង​ការ​ចាប់​មុខសញ្ញា​មិន​បាន​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​៩​និង​៣០​នាទី​យប់​ក្នុង​ថ្ងៃ​ដដែល​នោះ ទើប​កម្លាំង​ជំនាញ​បន្ត​ធ្វើការ​ស្រាវ​ជ្រាវ​តាម​រក​ចាប់ខ្លួន​មុខសញ្ញា​នោះ​បាន​តែ​ម្តង​នៅ​ចំណុច​ចំការ​កៅស៊ូ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។ ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ក៏​ត្រូវ​បាន​ធ្វើការ​ឃុំខ្លួន និង​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕