ក្រុមគោព្រៃកម្ពុជាអាយុក្រោម ២២ ឆ្នាំបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាតហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមគោព្រៃកម្ពុជាអាយុក្រោម ២២ ឆ្នាំបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាតហើយ

21/02/2019
ក្រុមជម្រើសជាតិកម្ពុជាដែលមានរហាសនាមថា គោព្រៃនោះបានឡើងទៅវគ្កពាក់កណ្ដាលផ្ដាច់ព្រាត់ដោយស្វ័យប្រវត្តិហើយ។ ក្រោយពីបានយកឈ្នះពីរប្រកួតជាប់គ្នា បានធ្វើឲ្យក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំមានអទិភាពឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ។


ដោយការប្រកួតជើងទីមួយក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះលើកក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងលទ្ធផល ១ ០។ បន្ទាប់មកទៀតក៏បន្តយកឈ្នះក្រុមជម្រើសជាតិមីយ៉ានមាក្នុងលទ្ធផល ២ ០។ ដែលគ្រាប់ទាំងពីនេះធ្វើបានសម្រេចដោយ កីឡាករយ៉ើ សាហ្វីនៅតង់ទីមួយ និងស៊ិន សុផានណាតតង់ទីពីរ។


ក្រោយពីបាននាំមុខទៅលើកក្រុមជម្រើសជាតិមីយ៉ានមាបានពីរគ្រាប់ហើយ ក្រុមជម្រើសជាតិកម្ពុជាមានបញ្ហាកីឡាកររបួសជាច្រើន។ តួយ៉ាងដូចជាកីឡាករ សៀង ចន្ធា ស៊ិន កក្ដដា នឹង ស៊ិន សុផានណាតជាដើមសុទ្ធតែមានបញ្ហារបួសត្រូវសែងចេញពីទីលាន។


បញ្ហានេះនឹងអាចជះផលប៉ះពាល់ដល់ប្រកួតក្រោយជាពិសេស វគ្គពាក់កណ្ដាលផ្ដាចព្រាត់។ ដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោយ ២២ ឆ្នាំត្រូវប្រជែងគ្នាជាមួយក្រុមមកពីពូល A ដើម្បីយកកៅអីទៅវគ្គផ្ដាចព្រាត់៕



អត្ថបទៈ ស្វាន់ ឡាវីន