លោក ពូទីន ប្រធានាធិបតីរុស្ស៊ី (រូបថត៖ AP)
គម្រោងធ្វើតេស្តសាកល្បង ការផ្តាច់ខ្លួនពីបណ្ដាញអ៊ីនធឺណិតពិភពលោកនេះ ស្ថិតក្រោមសេចក្ដីព្រាងច្បាប់ ស្ដីពីកម្មវិធីជាតិសេដ្ឋកិច្ចឌីជីថល ដែលសភារុស្ស៊ីលើកឡើងកាលពីឆ្នាំមុន ដើម្បីកែប្រែនូវការងារបច្ចេកទេសខ្លះៗ ក្នុងគោលបំណងឲ្យបណ្ដាញអ៊ីនធឺណិតក្នុងប្រទេសរុស្ស៊ី ដំណើរការដោយឯករាជ្យ។សភារុស្ស៊ី នឹងបើកកិច្ចប្រជុំវិសោធនកម្មច្បាប់នេះ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ យ៉ាងណាមិញ កាលកំណត់នៃការសាកល្បងនេះ មិនទាន់មានការបញ្ជាក់នៅឡើយទេ។
តាមច្បាប់នេះ ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតទាំងអស់នៅរុស្ស៊ី តម្រូវឲ្យមានភាពឯករាជ្យ ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងប្រទេសមហាអំណាចនានា ដែលគ្រោងដករុស្ស៊ីចេញពីប្រព័ន្ធអនឡាញ។
សូមបញ្ជាក់ថា៖ រុស្ស៊ី ត្រូវបានចោទប្រកាន់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាលឲ្យអង្គការ NATO និងសម្ព័ន្ធមិត្តរបស់ខ្លួន គំរាមដាក់ទណ្ឌកម្មមកលើក្រុងមូស្គូ៕
ប្រភព៖ Dailymail