សំបុត្រទស្សនាពានវង្វាន់ AFF U-22 Championship 2019 ត្រូវបានដាក់លក់ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សំបុត្រទស្សនាពានវង្វាន់ AFF U-22 Championship 2019 ត្រូវបានដាក់លក់ហើយ

14/02/2019
ការប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេហ៍អាយុក្រោម២២ឆ្នាំ ( AFF U-22 Championship 2019) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្ដើមប្រកួតនៅពាក់កណ្ដាលខែពីរនេះហើយ។ ចំណែកឯសំបុត្រចូលរួមទស្សនាការប្រកួតនេះនឹងចាប់ផ្ដើមដាក់លក់ចាប់ពីថ្ងៃនេះហើយ។


សម្រាប់សំបុត្រដែលដាក់លក់នេះមានពីរប្រភេទ។ ប្រភេទទីមួយតម្លៃ ១០,០០០រៀល អង្គុយនៅកៅអីជ័រ។ ប្រភេទទីពីរតម្លៃ ៥,០០០រៀលអង្គុយនៅកន្លែងធម្មតា។ សម្រាប់អ្នកនៅតាមគេហដ្ឋានអាចទស្សានាបានតាមកញ្ចក់ទួរទស្សន៍ MyTV និង CTN។


បញ្ជាក់ថាការប្រកួតព្រឹត្តិការណ៍ AFF U-22 Championship 2019 ចែកចេញជាពីរពូលដែលពូល A មាន ថៃ រៀតណាច ទីម័រខាងកើត ហ្វីលីពីន ចំណែកពូល B មាន ឥណ្ដូនេស៊ី ម៉ាឡេស៊ី មីយ៉ានម៉ា និង កម្ពុជា ៕





ប្រភពៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
អត្ថបទៈ ស្វាន់ ឡាវីន