ជិត​៥​គីឡូក្រាម​លាក់​ទុក​ក្នុង​បាត​កាបូបស្ពាយ​របស់​ជនបរទេស​ម្នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជិត​៥​គីឡូក្រាម​លាក់​ទុក​ក្នុង​បាត​កាបូបស្ពាយ​របស់​ជនបរទេស​ម្នាក់

07/02/2019
​ខេត្ត​សៀមរាប​៖ បុរស​ជា​ជនជាតិ​រ៉ូ​ម៉ា​នី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​ជិត​៥​គីឡូក្រាម និង​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។
តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនបរទេស​ដែល​បាន​ចាប់​ឃាត់ខ្លួន​នេះ ឈ្មោះ OLARU NARCIS-MANUEL ជនជាតិ​រ៉ូ​ម៉ា​នី ដែល​ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន តាម​ជើងហោះហើរ​លេខ KA-249 (REP-HKG) ។
ក្នុង​ករណី​សង្ស័យ​​រត់ពន្ធ​គ្រឿងញៀនខាងលើនេះ​ ដោយ​យោង​តាម​ការ​ត្រួតពិនិត្យ និង​ធ្វើតេស្ត​បឋម​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ រក​ឃើញ​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ដែល​ជនសង្ស័យ​បាន​ដាក់​ក្នុង​កញ្ចប់​ថង់​ប្លា​ស្ទិ​ក​រាង​សំប៉ែត​៤​ជ្រុង ចំនួន​៤​កញ្ចប់ លាក់​ទុក​ក្នុង​បាត​កាបូបស្ពាយ​ខ្នង ហើយ​គ្រឿងញៀន​ចំនួន​៤​ប្រភេទ​ផ្សេង​គ្នា​នោះ​ជា​ប្រភេទ​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ដែល​មាន​ទម្ងន់ ៥.០២០​ក្រាម ដោយ​ក្នុង​កញ្ចប់​ទី​១-​មាន​១.២១០​ក្រាម​, កញ្ចប់​ទី​២-​មាន​១.៣៥០​ក្រាម​, កញ្ចប់​ទី​៣-​មាន​១.២១០​ក្រាម និង​កញ្ចប់​ទី​៤-​មាន​១.២៥០​ក្រាម​។
បច្ចុប្បន្ន​បុរស​ជនសង្ស័យ​ជា​ជនជាតិ​រ៉ូ​ម៉ា​នី​ម្នាក់​ខាងលើ រួម​ទាំង​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​ជា​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​ប្រគល់​ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕