អត់​ដឹង​អី​សោះ​! ចោទ​ថា​មើល​មុខ​ស្រី​គាត់ ថែម​ទាំង​ទាញ​អា​មេ​ភ្ជង់ផ្អើល​​ក្រោយ​វាំង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អត់​ដឹង​អី​សោះ​! ចោទ​ថា​មើល​មុខ​ស្រី​គាត់ ថែម​ទាំង​ទាញ​អា​មេ​ភ្ជង់ផ្អើល​​ក្រោយ​វាំង

07/02/2019
រាជធានី​ភ្នំពេញ៖ យុវជន​ម្នាក់​អង្គុយ​ផឹកស្រា​ក្រឡុក​នៅ​ម្តុំ​ក្រោយ​វាំង ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចោទ​ប្រកាន់​ថា មើល​មុខ​ស្រី​គាត់​ក៏​ខឹង​វៃ​២​ទៅ​៣​ដៃ និង​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់ រួច​ចេញ​ទៅ​បាត់​ទៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​3​និង​30​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​២១៤​កែង​ផ្លូវ​១៩ ចំណុច​ក្រោយ​ព្រះ​បរមរាជវាំង ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។
ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ រុន ហុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជា​ចុង​ភ្លៅ ស្នាក់​នៅផ្ទះ​ជួល​នៅ​ផ្លូវ​១៤៤ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។តាម​ប្រភព​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​មក​អង្គុយ​ផឹកស្រា​ក្រឡុក​នៅ​ក្រោយ​​វាំង​ជាមួយ​មិត្តភក្តិ​៤​នាក់​ផឹកស្រា​ក្រឡុក​អស់​៤​ថូ រួច​ក៏​នាំ​គ្នា​និយាយ​រឿង​បាល់ទាត់ លុះ​ពេល​ដែល​ពួក​គេ​ទាំងនោះ​ផឹក​ជិត​អស់ហើយ ក៏​ស្រាប់តែ​ជ្រុល​ធ្លាក់​បែក​ថូ រួច​ក៏​ខាង​ភាគី​បង្ក​មាន​គ្នា​៦​នាក់ ក្នុង​នោះ​ស្រី​៣ ។
ជន​រង​គ្រោះ​បន្ត​ថា ជន​បង្ក​ម្នាក់​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចោទ​ថា ជន​រង​គ្រោះ​មើល​មុខ​សង្សារ​របស់​គាត់ ហើយ​ក៏​ខឹង​ចូល​មក​វាយ​ជន​រង​គ្រោះ​ចំនួន​២​ទៅ​៣​ដៃ បណ្តាល​ឱ្យ​រង​របួស​ហើម​មុខ រួច​ស្ទុះ​ទៅ​បើកទ្វារ​រថយន្ត​របស់​គាត់​ម៉ាក​ព្រូស ពណ៌​ស មិន​ចាំ​ស្លាក​លេខ ដោយ​យក​កាំភ្លើងខ្លី​ចេញ​មក​ពី​ក្នុង​រថយន្ត ហើយ​ទាញ​អា​មេ​គំរាម​ភ្ជង់​ជន​រង​គ្រោះ រួច​បើករថយន្ត​ជិះ​ចេញ​ទៅ​បាត់​ស្រមោល សំណាងល្អ​ហើយ​ដែល​ជន​បង្ក​មិន​ផ្ទុះអាវុធ គ្រាន់តែ​វៃ​២​ទៅ​៣​ដៃ​តែ​ប៉ុណ្ណោះ ហើយ​ម្ចាស់​ហាង​គាត់​ក៏​និយាយ​ដែល​ជន​រង​គ្រោះ​គាត់​តែងតែ​មក​ហូប​នៅ​ទី​នេះ​ជា​ញឹកញាប់​មិន​ដែល​មានរឿង​រាវ​អី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ជ័យ​ជំនះ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ជន​បង្ក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕