ស្របកាលពីពេលចេញ ព័ត៌មានលេចធ្លាយអំពី Galaxy S10/S10+ ក៏មានពាក្យចចាមអារ៉ាម មួយចំនួនបង្ហាញថា ក្រុមហ៊ុន Samsung ក៏នឹងមានគម្រោងបង្កើត ម៉ូឌែលថ្មីមួយទៀត ចូលរួមជាមួយស្មាតហ្វូនស៊េរីថ្មី នៃត្រកូល S របស់ខ្លួនផងដែរ និងត្រូវបានលេចឈ្មោះមកថា Galaxy S10e ដោយមកដល់ពេលថ្មីៗនេះ រូបរាងទាំងមូលនៃស្មាតហ្វូននេះ ក៏ត្រូវបានលេចចេញមកតែម្ដង។
ចចាមអារ៉ាមកន្លងមកចេញផ្សាយថា Samsung ក៏មានផលិត Galaxy S10 ប្រភេទតម្លៃធូរថ្លៃផងដែរ ដើម្បីប្រកួតប្រជែងនឹង iPhone XR ដែលជាស្មាតហ្វូនធូរថ្លៃរបស់ Apple។ ពេលនេះរូបរាង Galaxy S10 ប្រភេទធូរថ្លៃបានលេចចេញ មុនការប្រកាសចេញនៅថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ។
Galaxy S10 ប្រភេទធូរថ្លៃនេះ ត្រូវគេជឿជាក់ថានឹងមានឈ្មោះថា Galaxy S10E ដោយវាមានអេក្រង់ទំហំ ៥,៨ អ៊ីញ, កាមេរ៉ាខាងក្រោយពីរគ្រាប់, ស៊ុមអេក្រង់ស្ដើង និងមានថ្មទំហំតូចជា Galaxy S10 ប្រភេទថ្លៃ។
តាមរូបភាពបានបង្ហាញដែរថា Galaxy S10E នេះមានអេក្រង់រាបស្មើ មិនមែនកោងដូចស្មាតហ្វូនកំពូលៗដទៃទៀតរបស់ Samsung នោះទេ។ ចំណុចខុសប្លែកមួយទៀត គឺ Galaxy S10E នឹងមានបំពាក់ទ្រនាប់ស្កេនម្រាមដៃនៅផ្នែកចំហៀង មិនមានទ្រនាប់ស្កេនលើអេក្រង់ដូច Galaxy S10 ប្រភេទថ្លៃឡើយ។
ប្រភព: The Verge
