ផឹក​ចំ​ស្រា​កាច​វាយ​គេ​បែកក្បាល​…​នាំ​គ្នា​រត់គេច តែ​គេច​មិន​រួច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផឹក​ចំ​ស្រា​កាច​វាយ​គេ​បែកក្បាល​…​នាំ​គ្នា​រត់គេច តែ​គេច​មិន​រួច

05/02/2019
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ផឹក​ស្រវឹង ក៏​ទាស់​ពាក្យ​សម្តី​គ្នា​បង្ក​ជា​អំពើ​ហិង្សា​វាយ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​បែកក្បាល ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩​។
ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​មាន​រួម ១-​ឈ្មោះ ម៉ៃ ឡា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២-​ឈ្មោះ ម៉ៃ លី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​៣-​ឈ្មោះ ជុំ ភក្តី ហៅ​ចាវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។
លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ឆាយ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ចំនួន​៣​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​មក​លើ​ខ្លួន បណ្តាល​ឱ្យ​រង​របង​បែកក្បាល ដែល​ប្រព្រឹត្ត​តាំងពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ចំនួន​៣​នាក់​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ និង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។

លោក​វរៈសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បញ្ជាក់​ថា ក្រោយ​ពេលធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ​ជុំ ភក្តី បាន​ឆ្លើយ​សារភាព​ថា ដោយសារ​ខ្លួន​ផឹកស្រា​បៀ​ស្រវឹង ហើយ​ជជែក​ទាស់​ពាក្យ​សំដី​គ្នា​ជាមួយ​ជន​រង​គ្រោះ រួច​ក៏​បាន​ធ្វើ​សកម្មភាព​វាយ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​រងរបួស​បែកក្បាល​ ហើយក៏​​នាំ​គ្នា​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​៕