អ្នកប្រើប្រាស់ Android ជាច្រើន សំណូមពរដល់ Google បន្ថែម Dark Mode អស់ពេលច្រើនឆ្នាំ។ កាល Android Oreo ក្រុមហ៊ុន Google បន្ថែមមុខងារ Dark Mode ដែលប្រែប្រួលទៅតាមរូបភាព (Wallpaper)។ មិនយូរប៉ុន្មាន Google បានដកមុខងារនេះចេញវិញ ដោយលើកឡើងថាបានបញ្ចេញដោយចៃដន្យ។
Android Pie មាន Dark Mode មកវិញ បូករួមទាំងបែបបទបិទបើកបានងាយស្រួលផងដែរ។ មុខងារនេះបានដាក់បន្ទុកតិចទៅលើថាមពលថ្ម ដោយដកចោលផ្ទៃពណ៌ស អាចសន្សំសំចៃថ្មបាន។
ដំណើរការផ្លាស់ប្ដូរអាចខុសគ្នា អាស្រ័យលើឧបករណ៍ ប៉ុន្តែជាទូទៅអាចចូលតាមនេះបាន៖
- បើកកម្មវិធី Settings > Displayចុចលើ Advanced > អូសចុះក្រោម និងចុចលើ Device theme > Dark
One UI របស់ Samsung ដែលប្រើ Android Pie អាចបើកដំណើរការមុខងារ Dark Mode ដោយចូលទៅកាន់
Settings > Display > Night Mode > ចុចប៊ូតុងបើកក្បែរឈ្មោះ Turn on now។ Samsung ប្រើ Dark Mode កែប្រែរាល់កម្មវិធីរបស់ខ្លួន ប៉ុន្តែមិនមានឥទ្ធិពលលើកម្មវិធីដទៃនោះទេ ដូចជា Chrome ឬ Gmail៕
ប្រភព៖ Cnet