សម្តេចតេជោ ហ៊ុន សែន៖ «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល»
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ តាមរយៈ Facebook សម្តេចបានធានាអះអាងប្រាប់បងប្អូនជនរួមជាតិទាំងអស់ថា ក្រោមការដឹកនាំរបស់សម្តេច កម្ពុជានឹងបន្តរស់នៅក្រោមម្លប់សន្តិភាពយូរអង្វែងតទៅមុខទៀត ដើម្បីឱ្យប្រទេសជាតិដែលធ្លាប់តែកម្សត់មួយនេះ អាចបន្តអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំងក្លាឡើងថែមទៀត។
ជាមួយការបង្ហោះរូបថត១សន្លឹករំលឹកពីអតីតកាល របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជូនរួមជាតិ រួមគ្នាទប់ស្កាត់កុំឱ្យកើតមានឡើងជាថ្មីទៀត នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ហើយនោះ។
តាមរយៈ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «អរុណសួស្តី បងប្អូនជនរួមជាតិ។ មើលរូបថតខ្ញុំ និងភរិយា គឺមិនគួរឱ្យជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
ជាមួយការបង្ហោះរូបថត១សន្លឹករំលឹកពីអតីតកាល របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជូនរួមជាតិ រួមគ្នាទប់ស្កាត់កុំឱ្យកើតមានឡើងជាថ្មីទៀត នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ហើយនោះ។
តាមរយៈ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «អរុណសួស្តី បងប្អូនជនរួមជាតិ។ មើលរូបថតខ្ញុំ និងភរិយា គឺមិនគួរឱ្យជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister
សម្តេចតេជោ ហ៊ុន សែន៖ «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល»
Reviewed by Laiheang VOBFM
on
1/27/2019
Rating:
