ទីបំផុត​ដឹង​ថ្ងៃ​ប្រកាស​ទូរសព្ទ​ភ្នែក​ម្នាស់​របស់​ Nokia ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​ដឹង​ថ្ងៃ​ប្រកាស​ទូរសព្ទ​ភ្នែក​ម្នាស់​របស់​ Nokia ហើយ!

28/01/2019
ថ្មីៗ​នេះ HMD Global បាន​បញ្ចេញ​នូវ​រូបភាព​ Teaser ផ្លូវការ​មួយ​ ដែល​បញ្ជាក់​ថា​នៅ​ក្នុង​កម្មវិធី MWC នា​ថ្ងៃ​ទី 24 ខែ​កុម្ភៈ​ខាង​មុខ​នេះ ស្មាតហ្វូន Nokia មាន​​កាមេរ៉ា​ 5 គ្រាប់​របស់​ខ្លួន នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ។
រូបភាព​បាន​ឲ្យ​ឃើញ​ច្បាស់​ៗ​ពី​ផ្នែក​មួយ​នៃ​កាមេរ៉ា​ទាំង 5 គ្រាប់​របស់​ស្មាតហ្វូន​ Nokia 9 ដែល​អម​ដោយ​ភ្លើង​ Flash មួយ​គ្រាប់។ លក្ខណៈ​សម្បត្តិ​នៃ​កាមេរ៉ា​ទាំង 5 នេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។
ក្រៅ​ពី Nokia 9 នេះ គេ​រំពឹង​ថា​ស្មាតហ្វូន​ Nokia 8.1 Plus និង Nokia 1 Plus ក៏​នឹង​លេច​មុខ​ក្នុង​កម្មវិធី MWC ឆ្នាំ 2019 ដំណាល​គ្នា​ផង​ដែរ៕​​​​


ប្រភព៖ PhoneArena