សហរដ្ឋអាមេរិកព្រមានលោក ម៉ាឌូរ៉ូ៖ បើហ៊ានតែប៉ះមេបក្សប្រឆាំង ឬមន្ត្រីទូតអាមេរិក នោះនឹងត្រូវជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ!

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការឆ្លើយតប យ៉ាងធ្ងន់ធ្ងរបំផុត បើសិនជារដ្ឋាភិបាលវេណេស៊ុយអេឡាធ្វើសកម្មភាពគំរាមកំហែងណាមួយលើមន្ត្រីទូតអាមេរិក ឬក៏មេបក្ស​ប្រឆាំងលោក Juan Guaidó។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។
លោក John Bolton ធ្វើការព្រមានបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសច្រើនជាង២០ នាំគ្នាទទួលស្គាល់លោក Guaidó ជាប្រធានាធិបតីស្ដីទីស្របច្បាប់តែមួយគត់របស់វេណស៊ុយអេឡា។ ថែ្លងនៅលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោនៅ អាមេរិក) លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖ «ការធ្វើសកម្មភាពគំរាមកំហែង និងអំពើហិង្សាណាមួយប្រឆាំងនឹងមន្ត្រីទូត អាមេរិក ព្រមទាំងមេដឹកនាំប្រជាធិបតេយ្យវេណេស៊ុយអេឡា លោក Juan Guaidó ឬសភាជាតិរបស់លោក នោះនឹងត្រូវ ប្រឈមមុខនឹងការឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរបំផុត ពីព្រោះទង្វើបែបនេះគឺជាការរំលោភច្បាប់ដែលមិនអាចអត់ឱនឱ្យបាន»។ ​​
គួរបញ្ជាក់ថា៖ កាលពីថ្ងៃសៅរ៍កន្លងទៅ បណ្ដាប្រទេសអឺរ៉ុបជាច្រើនរួមមាន បារាំង អេស្ប៉ាញ អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បាន អះអាងថានឹងទទួលស្គាល់លោក Guaidó​ ជាប្រធានាធិបតីវេណេស៊ុយអេឡា បើសិនមិនមានការបោះឆ្នោតជាថ្មីឡើងវិញនៅរយៈ ពេល៨ថ្ងៃខាងមុខទៀតនោះ។ ប៉ុន្តែ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានច្រានចោលការដាក់ឱសានវាទនេះ៕
សហរដ្ឋអាមេរិកព្រមានលោក ម៉ាឌូរ៉ូ៖ បើហ៊ានតែប៉ះមេបក្សប្រឆាំង ឬមន្ត្រីទូតអាមេរិក នោះនឹងត្រូវជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ! សហរដ្ឋអាមេរិកព្រមានលោក ម៉ាឌូរ៉ូ៖ បើហ៊ានតែប៉ះមេបក្សប្រឆាំង ឬមន្ត្រីទូតអាមេរិក នោះនឹងត្រូវជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ! Reviewed by Laiheang VOBFM on 1/27/2019 Rating: 5
Powered by Blogger.