ស័យ​ឯកជន​៣៩ ​សរសេរ​លិខិត​ទៅ​គណៈ​កម្មការ​អឺរ៉ុប​ប្រាប់​ពី​ផល​ប៉ះ​ពាល់​ផ្សេងៗ​ដែល​កើត​ឡើង​បើ​ដក​EBA​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស័យ​ឯកជន​៣៩ ​សរសេរ​លិខិត​ទៅ​គណៈ​កម្មការ​អឺរ៉ុប​ប្រាប់​ពី​ផល​ប៉ះ​ពាល់​ផ្សេងៗ​ដែល​កើត​ឡើង​បើ​ដក​EBA​

23/01/2019
ភ្នំពេញ៖ តំណាង​វិស័យ​ឯកជន​ចំនួន​៣៩​នេះ រួម​មាន​ជា​អាទិ៍ លោក​ឧកញ៉ា​គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក Arnaud Darc ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ឧកញ៉ា វ៉ាន់ សូអៀង ប្រធាន​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា ក៏​ដូច​ជា​លោក ស្រី Sandra D ‘Amico អនុ​ប្រធាន​សមាគម​សម្ព័ន្ធ​ពាណិជ្ជកម្ម និង​និយោជិត​ជា​ដើម​។ នៅ​ក្នុង​លិខិត​នោះ ពួក​គេ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពី​កម្ពុជា​។

តាម​តំណាង​វិស័យ​ឯកជន​ទាំង​នេះ ការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA នឹង​ប៉ះ​ពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា និង ជា​ការ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា​ដែល​បាន​ប្រតិបត្តិ​ទៅ​តាម​គុណ​តម្លៃ និង​គោល​នយោបាយ​នៃ​គម្រូ​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​។

ជា​ការ​កត់​សម្គាល់ លិខិត​របស់​ក្រុម​តំណាង​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​សហភាព​អឺរ៉ុប បាន​ប្រកាស​យក​ពន្ធ​គយ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហ​អឺរ៉ុប​។ វា​ក៏​បាន​កើត​ឡើង​ស្រប​ពេល​គណៈកម្មការ​អឺរ៉ុប​កំពុង​រៀប​ចំ​ឯកសារ​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​ EBA​ (Eve​-ry​thing But Arms) ពី​កម្ពុជា ក្រោម​ហេតុផល​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស និង​ដើរ​ផ្ទុយ​ពី​គោល​ការណ៍​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​ពី​សហភាព​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា​។

សម្រាប់​ក្រុម​តំណាង​វិស័យ​ឯកជន ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​រាប់​លាន​នាក់ ដែល​អាស្រ័យ​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​នឹង​រុញ​ច្រាន​ពួក​គេ​ជា​ថ្មី​ម្តង​ទៀត​ទៅ​រក​ហានិភ័យ​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​ភាព​ក្រីក្រ​ឡើង​វិញ​។

តាម​ការ​ប៉ាន់​ស្មាន​មិន​ផ្លូវ​ការ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ពី​កម្ពុជា នោះ​កម្ពុជា​អាច​នឹង​ខាត​បង់​ប្រមាណ​ពី​៦០០​ទៅ​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដែល​នេះ​ហើយ​ជា​អ្វី​ដែល​វិស័យ​ឯកជន ជាពិសេស នៅ​ក្នុង​វិស័យ​កាត់​ដេរ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​។ ប្រឈម​នឹង​បញ្ហា​នេះ តំណាង​វិស័យ​ឯក​ជន​ទាំង​៣៩ បាន​ស្នើ​ដល់​គណៈ​កម្មការ​អឺរ៉ុប​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ថ្មីៗ​នៅ​កម្ពុជា ដោយ​សង្កេត​មើល​ពី​ប្រវត្ដិសាស្រ្ត​ដ៏​លំបាក​របស់​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​អំពាវ​នាវ​ទៅ​កាន់​គណៈកម្មការ​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​ទាំង​អស់​បន្ត​ជួយ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ដោយ​មិន​ធ្វើ​សកម្មភាព​ណា​ដែល​នឹង​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​៕(ប្រភពពីវិទ្យុបារាំង)