Marko Anautovic មិនមែនរបួសក្បាលទេគឺត្រូវផ្ទេរទៅចិនហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Marko Anautovic មិនមែនរបួសក្បាលទេគឺត្រូវផ្ទេរទៅចិនហើយ

21/01/2019
ខ្សែប្រយុទ្ធសំខាន់របស់ក្លឹមបាល់ទាត West Ham Marko Anautovic បានចាក់ចេញពីទឹកដីអង់គ្លេសទៅកើបលុយ នឹងប៉ន់ប៉ងលើកពាននៅទីនោះជាមួយក្លឹមថ្មី Guangchou Evergrande ក្នុងតម្លៃ ៤៥ លានផោន។


ពត៌មានច្បាស់ការរបស់អង់គ្លេសបានបញ្ជាក់ថា ក្លឹបបាល់ទាត់ West Ham United មិនអាចហាមឃាត់កីឡាករ Marko Anautovic ជាលើកទីពីរបានឡើយ។ ពោលគឺ West Ham បានបដិសេធន៍។ ដែលកាលនេះក្លឹប Guangchou បានឲ្យតម្លៃត្រឹម  ៣២ លានផោនតែពេលនេះក្លឹមមកពីចិននេះបានហ៊ានឲ្យថ្លៃដល់ទៅ ៤៥ លានផោន។


សូមបញ្ជាក់ផងដែរថាកីឡាករ Marko Anautovic កីមានបំណងចង់ទៅអភិវឌ្ឍន៍ខ្លួនជាមួយនឹងពានរង្វាន់នៅប្រទេសចិន ជាមួយ Guangchou ផងដែរ។ ការប្រកូតនៅយប់មិញនេះរវាង West Ham នឹង Bounermouth គឺគេមិនបានឃើញវត្តមានរបស់ Marko Anautovic ឡើយ។ តែមានការបកស្រាយបំភ្លឺរបស់គ្រូបង្វឹកក្លឹបថា រូបគេមិនបានចូលរួមលេងដោយសារតែមានរបួសក្បាលនាកំឡុងពេលហ្វឹកហាត់។ ក្រោយមកទៀតទើបចេញពត៌មានបញ្ជាក់ថា Marko Anautovic យល់ព្រមផ្ទេទៅកាន់ Guangchou Evergrande ក្រោមតម្លៃខ្លួន ៤៥ លានផោន ហើយចំណែកប្រាក់ពលកម្មរបស់គេនឹងទទួលបាន ២៩០,០០០ ផោនក្នុងមួយអាទិត្យ។


ក្រោយពីការចាកចេញរបស់ Marko Anautovic West Ham ក៏បានទាក់ទងយកកីឡាករ Maxi Gomez ពីក្លឹប Celta Vigo មកជំនួសតំណែងរបស់ Marko Anautovic ផងដែរ៕



អត្ថបទៈ ស្វាន់ ឡាវីន